- 2020-09-29 07:17:15
- ព័ត៌មាន
Among Us ធ្វើឲ្យកម្មវិធីមួយទៀតផ្ទុះតាមដែរ អ្នកទាញយកកើនច្រើនសន្ធឹក
- 2020-09-29 07:17:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Among Us ធ្វើឲ្យកម្មវិធីមួយទៀតផ្ទុះតាមដែរ អ្នកទាញយកកើនច្រើនសន្ធឹក
ចន្លោះមិនឃើញ
ជោគជ័យរបស់ហ្គេម Among Us ដែលជាហ្គេមផលិតដោយក្រុមហ៊ុន InnerSloth បាននាំឲ្យកម្មវិធី Discord ជោគជ័យតាមជាមួយដែរ ដោយកម្មវិធីនេះបានបំបែកកំណត់ត្រាទាញយកថ្មីអស្ចារ្យមួយ។
បើតាមការតាមដានរបស់ Apptopia បានបង្ហាញថា កម្មវិធី Discord បានបំបែកកំណត់ត្រាជាកម្មវិធីទូរសព្ទមានអ្នកទាញយកច្រើនជាងគេបំផុតក្នុងមួយថ្ងៃ មិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី៥ ខែកញ្ញាមក ដោយមានចំនួនទាញយកប្រមាណ ៨០ម៉ឺនដង ក្នុងមួយថ្ងៃ។
ហេតុផលដែលកម្មវិធី Discord ល្បីតាម Among Us ដែរនោះគឺដោយសារកម្មវិធី Discord អាចប្រើសម្រាប់ទំនាក់ទំនងគ្នាបានងាយស្រួលពេលលេងហ្គេម Among Us ជាក្រុម។ គួរដឹងថាកម្មវិធី Discord បង្កើតឡើងតាំងពីឆ្នាំ ២០១៥ ដែលមានអ្នកប្រើប្រាស់សរុបជាង ២៥០លាននាក់ គិតត្រឹមខែកក្កដា ឆ្នាំ ២០១៩៕