
- 2020-09-29 06:41:17
- ព័ត៌មាន
ឡានស្ព័របំពាក់ម៉ាស៊ីនកណ្តាលតួខ្លួន Maserati MC20 បង្ហាញខ្លួនផ្លូវការនៅចិន
- 2020-09-29 06:41:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានស្ព័របំពាក់ម៉ាស៊ីនកណ្តាលតួខ្លួន Maserati MC20 បង្ហាញខ្លួនផ្លូវការនៅចិន
ចន្លោះមិនឃើញ
Maserati បានចេញរថយន្តស្ព័រ MC20 កាលពីដើមខែកញ្ញាកន្លងទៅ ហើយឥឡូវនេះវាបានបង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅកម្មវិធី Beijing Auto Show ក្នុងប្រទេសចិន។
រថយន្ត MC20 នេះ ត្រូវបានឌីហ្សាញឡើងដើម្បីបង្ហាញពីដំណើរការ និងបច្ចេកវិទ្យាក្នុងយុគសម័យកាលថ្មីរបស់ Maserati ជាមួយនឹងតួខ្លួនដ៏ស្រស់ស្អាត និងប៉ាណាមុខធំ ស្រដៀងទៅនឹងមូដែល MC12 អីចឹង។
មិនតែប៉ុណ្ណោះ វាបំពាក់ទ្វារបើកឡើងដូចមេអំបៅ ដែលគេហៅថា Butterfly Doors, ចង្កៀង LED, កាងកាត់ខ្យល់ខាងក្រោយធ្វើពី Carbon Fiber, យ៉ាន់ ២០អ៊ីញ និង ហ្វ្រាំង Carbon Ceramic ផងដែរ។
MC20 បំពាក់ម៉ាស៊ីននៅចំកណ្តាលតួខ្លួនរថយន្ត ប្រភេទ twin-turbo ចំណុះ ៣,០លីត្រ V6 មានកម្លាំងសរុប ៦២១សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Dual-clutch និង ប៉ុងមួលវិលកង់ក្រោយ RWD។ រថយន្តស្ព័រនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Maserati មិនទាន់បានឲ្យដឹងពីថ្ងៃចេញលក់ និងតម្លៃរបស់វានៅឡើយទេ៕