• 2020-09-29 06:43:24
  • ព័ត៌មាន

Elon Musk គ្មានគម្រោងទទួលយកវ៉ាក់សាំងកូវីដ១៩ឡើយ

  • 2020-09-29 06:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk នាយក​ប្រតិបត្តិ​ Tesla រួម​ទាំង​ក្រុម​គ្រួសារ មិន​មាន​គម្រោង​ថា​នឹង​ទទួល​យក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​នោះ​ឡើយ ពេល​ដែល​​មាន​វ៉ាក់សាំង​នេះ។

នាយក​ប្រតិបត្តិ​រូប​នេះ​ជឿជាក់​ថា​ខ្លួន និង​ក្រុម​គ្រួសារ​ មិន​​មាន​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ​ឡើយ ហេតុ​នេះ​ទើប​មិន​មាន​គម្រោង​ថា​ចាក់​វ៉ាក់សាំង​នេះ។ ​ទន្ទឹម​នឹង​ការ​​ជឿជាក់​នេះ​ដែរ ជំងឺ​កូវីដ​១៩​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​អាមេរិក​គ្រប់​វ័យ​អស់​ជាង ២០​ម៉ឺន​នាក់​ទៅ​ហើយ។

គួរ​រំលឹក​ថា​លោក Elon Musk តែង​តែ​បញ្ចេញ​មតិ​មើល​ងាយ​លើ​ជំងឺ​កូវីដ​១៩​នា​ពេល​កន្លង​មក​ និង​បាន​​ចែក​រំលែក​រឿង​មិន​ច្បាស់​ការណ៍​ជា​ច្រើន​អំពី​ជំងឺ​នេះ ក្នុង​នោះ​​លោក​បាន​អះអាង​ថា​​ក្មេង​​​តូចៗ​មិន​ងាយ​ឆ្លង​ជំងឺ​កូវីដ​១៩​​នោះ​ទេ៕​​​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់