• 2020-09-29 06:24:51
  • ព័ត៌មាន

ចេះព្រុសតែមិនចេះខាំទេ! សិង្ហបុរីប្រើ “ឆ្កែរ៉ូបូត” ចាប់បង្ខំឱ្យមនុស្សរក្សាគម្លាត

  • 2020-09-29 06:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាចេះព្រុសតែមិនចេះខាំទេ។

រដ្ឋាភិបាលបានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា សិង្ហបុរីបានចាប់ផ្តើមប្រើប្រាស់ “ឆ្កែរ៉ូបូត” ជើងបួនដើម្បីដើរល្បាតនៅសួនសាធារណៈដើម្បីរំលឹកប្រជាជនរក្សាគម្លាតពីគ្នា។

រ៉ូបូតពណ៌ខ្មៅនិងលឿងដែលមានឈ្មោះថា Spot ចាក់សំឡេងជាភាសាអង់គ្លេសថា “សូមរក្សាសិង្ហបុរីឱ្យមានសុខភាពល្អ។ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដែលនៅជុំវិញខ្លួន សូមឈរនៅឆ្ងាយពីគ្នាយ៉ាងតិចមួយម៉ែត្រ។ សូមអរគុណ”។

កាសែតសិង្ហបុរី Straits Times បានចែករំលែកវីដេអូនៅលើបណ្តាញសង្គម Instagram នៃឆ្កែរ៉ូបូតពិសេសនេះកំពុងដើរល្បាតកាលពីថ្ងៃសុក្រ។

Spot ដែលសង់ឡើងដោយក្រុមហ៊ុន Boston Dynamics នឹងល្បាតលើសួនបាយសានអាងម៉ូគីអូប្រវែង ៣,២ គីឡូម៉ែត្រនៅចំកណ្តាលបេះដូងនៃប្រទេសសិង្ហបុរី។ ការសាកល្បងដំបូងរបស់វានឹងដំណើរការរយៈពេលពីរសប្តាហ៍មុនពេលវាត្រូវគេយកមកល្បាតជាផ្លូវការ៕

ប្រភព ៖ rasmeinews.com

មតិយោបល់