• 2020-09-28 06:58:33
  • ព័ត៌មាន

ទីបំផុត Apple ព្រមតាម Facebook

  • 2020-09-28 06:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​សីហា អំឡុង​ពេល​ដែល​ Facebook ដាក់​ដំណើរ​ការ​មុខងារ​​រៀប​ចំ​​កម្មវិធី​​ជួបជុំ​តាម​អនឡាញ​សម្រាប់​ អ្នក​ផលិត​​មាតិកា គ្រូ​បង្រៀន និង​អាជីវកម្ម​តូចៗ​ ក្រុមហ៊ុន​បាន​ប្រកាស​ថា​នឹង​មិន​គិត​កម្រៃ​​ជើងសា​ឡើយ។ Google ក៏​បាន​យល់​ព្រម​មិន​យក​កម្រៃ ៣០% ពី​កម្មវិធី Facebook លើ​ Android សម្រាប់​មុខងារ​នេះ​ដែរ ប៉ុន្តែ Apple នា​ពេល​នោះ​មិន​បាន​អនុគ្រោះ​ឡើយ។

យ៉ាងណាក្ដី​ពេល​នេះ Facebook និយាយ​ថា​ Apple បាន​ត្រួត​ពិនិត្យ​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឡើង​វិញ និង​​លែង​យក​កម្រៃ​ជើងសា ៣០% ជា​បណ្ដោះ​អាសន្ន ពោល​គឺ​ត្រឹម​ឆ្នាំ ២០២១ ខាង​មុខ។

គួរ​ដឹង​ថា​ Apple តែង​គិត​កម្រៃ​ជើង​សារ​ជា​ធម្មតា ៣០% ចំពោះ​ការ​ចំណាយ​លុយ​ទាំង​អស់​តាម​រយៈ​កម្មវិធី​លើ iOS ដែល ​Facebook សង្ឃឹម​ថា​ Apple អាច​នឹង​លើក​លែង​ចំពោះ​មុខងារ​​ថ្មី​ដែល​ខ្លួន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ដល់​អាជីវកម្ម​​តូចៗ​​រងគ្រោះ​ដោយ​សារ​ជំងឺ​កូវីដ​១៩។ មុខងារ​​​ប្រារព្ធ​កម្មវិធី​តាម​អនឡាញ​ ​​តម្រូវ​ឲ្យ​​​អ្នក​ប្រើ​ប្រាស់​បង់​​លុយ​ទើប​អាច​ចូល​រួម​បាន៕​​​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់