• 2020-09-28 04:40:41
  • ព័ត៌មាន

មកមើលភីកអាប់ចិន កូពី Ford F-150 Raptor ដូចប៉ុណ្ណា!

  • 2020-09-28 04:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែលអ្នកកំពុងមើលឃើញនេះគឺមិនមែនជារថយន្ត Ford F-150 Raptor ឡើយ ប៉ុន្តែវាជាភីកអាប់កែច្នៃមួយរបស់ក្រុមហ៊ុនចិន Foton។

The Big General
Ford F-150 Raptor

ភីកអាប់ចិនខាងលើត្រូវគេឲ្យឈ្មោះថា Da Jiang Jun ដែលមានន័យថា "The Big General”។ វាត្រូវបានរៀបចំខ្លួនដើម្បីយកទៅដាក់តាំងបង្ហាញ នៅឯកម្មវិធី Beijing Auto Show។

យោងតាមគេហទំព័រ Ford Authority បានឲ្យដឹងថា The Big General មានទំហំស្រដៀងទៅនឹង Ford Ranger ជាង F-150 Raptor ប៉ុន្តែអ្វីដែលវាកំពុងធ្វើ គឺច្បាស់ណាស់ចង់ក្លាយជា F-150 Raptor។ ផ្នែកខាងមុខវាមានបំពាក់ឡូហ្គូ Foton ដ៏ធំមួយ ខណៈចង្កៀងមុខរបស់វាមើលទៅដូចនឹង F-150 តែម្តង។

ស្របពេលដែល Raptor បំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៣,៥លីត្រ V6 រថយន្តភីកអាប់របស់ Foton ឯណោះវិញប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៨សេះ និងម៉ាស៊ីនម៉ាស៊ូត ២ជម្រើសទៀត ចំណុះ ២,០លីត្រ និង ២,៥លីត្រ៕

The Big General
Ford F-150 Raptor

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់