• 2020-09-28 01:51:25
  • ព័ត៌មាន

ភ័ស្ដុតាងស្ដែងៗប៉ុណ្ណេះហើយ ល្មមជឿជាក់ថា iPhone 12 នឹងមានឈ្មោះបែបនេះ

  • 2020-09-28 01:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ចំនួន​ពីរ​ដែល​ធ្លាប់​ឲ្យ​ដំណឹង​ច្បាស់​ការណ៍​ជា​ច្រើន​លើក​ បាន​បញ្ជាក់​ដូច​គ្នា​​អំពី​ឈ្មោះ iPhone ជំនាន់​ថ្មី​ទាំង​បួន​ម៉ូដែល ដែល​រំពឹង​ថា​នឹង​ប្រកាស​ចេញ​នា​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ។

ទី​មួយ​គឺ​ចេញ​ពី​គណនី Twitter ឈ្មោះ​ថា​ @DuanRui ដែល​កាល​ពី​ខែ​មុន​គណនី​នេះ​បាន​ឲ្យ​ដំណឹង​ចំ​អំពី​ការ​ឌីហ្សាញ​របស់ iPad Air ជំនាន់​ថ្មី ដែល​បាន​ប្រកាស​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា។ គណនី​នេះ​បាន​​បង្ហោះ​រូបភាព​ថ្មី​មួយ ដែល​អះអាង​ថា​ជា​ស្ទីកគ័រ​សម្រាប់​សម្បក​ការពារ​ប្រភេទ​ស៊ីលីកូន​របស់ iPhone ជំនាន់​ថ្មី។

បើ​តាម​រូបភាព​ស្ទីកគ័រ​បាន​បង្ហាញ​ថា​ iPhone ជំនាន់​ថ្មី​ទាំង​បួន​គឺ​មាន​ឈ្មោះ​ថា iPhone 12 mini, iPhone 12, iPhone 12 Pro និង​មួយ​ទៀត​ជា iPhone 12 Pro Max។ ចំណែក​ដំណឹង​​មួយ​ទៀត​ចេញ​ពី​គណនី​ឈ្មោះ @l0vetodream បាន​បង្ហោះ​អំពី​ឈ្មោះ​ដូច​គ្នា​កាល​ពី​ដើម​សប្ដាហ៍​មុន។

គួរ​ដឹង​ថា​ iPhone 12 mini អាច​ជា​ឈ្មោះ iPhone អេក្រង់​ទំហំ ៥,៤អ៊ីញ ហើយ iPhone 12/12 Pro ជា​ឈ្មោះ iPhone ដែល​មាន​អេក្រង់​ទំហំ ៦,១អ៊ីញ​ដូច​គ្នា និង​មួយ​ទៀត​ iPhone 12 Pro Max ជា​ឈ្មោះ​ iPhone អេក្រង់​ទំហំ ៦,៧អ៊ីញ។

iPhone ថ្មី​ទាំង​បួន​រំពឹង​ថា​នឹង​ប្រើ​អេក្រង់ OLED ទាំង​អស់ និង​គាំទ្រ​នូវ​បច្ចេកវិទ្យា 5G ផង​ដែរ។ iPhone 12 Pro និង 12 Pro Max រំពឹង​ថា​ដាក់​កាមេរ៉ា​ក្រោយ​បី​គ្រាប់ និង​មាន​បន្ថែម​នូវ Sensor LiDAR សម្រាប់​ការ​ Focus ច្បាស់​ជាង​មុន និង​សម្រាប់​​ទ្រាំទ្រ​នូវ​បច្ចេកវិទ្យា AR ជា​ដើម៕​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់