• 2020-09-25 08:33:52
  • ផលិតផលថ្មី

realme ប្រកាសចេញ 7 series ជាផ្លូវការ នឹងលក់នៅកម្ពុជាចុងខែនេះ

  • 2020-09-25 08:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៣ ខែកញ្ញា ក្រុមហ៊ុន realme បាន​ប្រកាសចេញ​ស្មតហ្វូន 7 series ដែល​ធ្វើ​ឡើង​ក្រោម​ប្រធានបទ "65W OF SPEEDY FLASH CHARGING BEYONG YOUR IMAGINATION " ដែល​មាន​ការចូល​រួម​ពី​តំណាង និង​ក្រុម​គ្រួសារ realme កម្ពុជា។ realme 7 series  នឹង​ដាក់​ប្រកាស​ជា​ផ្លូវ​ការនៅថ្ងៃទី 30ខែកញ្ញានេះហើយ សូម​រង់​ចាំ​ទសន្សា​ទាំង​អស់​គ្នា។

នៅក្នុងថ្ងៃដាក់​បង្ហាញ realme 7series បានមានធ្វើការសាកល្បងនៅនឹងកន្លែងផ្ទាល់នូវល្បឿន​សាក​ថ្ម​លឿនបំផុតនៃ 65W SuperDart Charge ដែលបានបំពាក់លើទូរស័ព្ទ realme 7 Pro ព្រម​ទាំង​បាន​បង្ហាញ​នូវ​កាមេរ៉ា 64MP ជំនាន់ថ្មី ដែល​អាច​ថត​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ល្អ​នៅ​ពេល​យប់។ វាទទួលបានការកោតសរសើរព្រមគ្នាពីបណ្តាអ្នកសារព័ត៌មានទាំងអស់ នេះ​គឺ​ជា​ការ​បង្កើត​ឡើង​នូវ​រលកបច្ចេកវិទ្យាថ្មីមួយទៀត។ តារាល្បីៗ និង បណ្តាញសារព័ត៌មានទាំងអស់ បាន​បង្ហាញ​ចំណាប់​អារម្មណ៍ ចំពោះ​បច្ចេក​វិទ្យាសាកថ្មលឿន 65W SuperDart Charge ថា​អ្នក​អាច​និយាយ​ពាក្យ​លា​ក្នុង​ការរង់ចាំចំពោះការសាកថ្ម។ វាបានផ្តល់នូវ ការ​ស្រមើ​ស្រមៃ​ដល់​ការ​រស់​នៅ​ឆ្លាត​វៃ​បែប​ថ្មី​ដែល​មិនធ្លាប់មានពីមុនមក។

realme 7 Pro ដែលមានបំពាក់នូវបច្ចេកវិទ្យា 65W SuperDart Charge សម្រេច​បាន​ការ​សាក​ថ្ម​ចំនួន 13% ក្នុង​រយៈពេល3នាទី យោងតាមការធ្វើបទបង្ហាញរបស់ប្រធានផ្នែកផលិតរបស់ realme បាន​បង្ហាញ​​ថាថាមពលថ្មដែលសាកបាននេះអាចលេង PUBG បានដល់៣ប្រគួត​លេ Instagram​បាន ២ម៉ោង មើលYouTube បាន២.៥ម៉ោង។ ឬអាចដាក់standbyទុកបានរយៈពេល ៤ថ្ងៃ។ កាន់​តែ​អស្ចារ្យ​ក្នុងរយៈពេលត្រឹមតែ ៣៤នាទី បច្ចេកវិទ្យា65W SuperDart Charge អាចជួយឲ្យ realme 7 Pro ពោលពេញទៅដោយថាមពលឡើងវិញ ពី ០% ដល់ ១០០%។

លោក G-Devith និង កញ្ញា ទេព បូព្រឹក្ស តំណាងឲ្យ realme បាន​និយាយ​ថា ពួកគេ​គេ​តែង​តែ​ស្វែង​រក​ជីវិត​ដែលមានប្រសិទ្ធិភាពខ្ពស់ទាំងការងារ និងក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះ​គាត់​មិន​អាច​ខ្ចះ​ខ្ចាយ​ពេលវេលា បើចង់ធ្វើអ្វី គឺធ្វើភ្លាម ការសាកថ្មទូរស័ព្ទក៏មិនត្រូវការរង់ចាំដូចគ្នា។ ល្បឿនសាកថ្ម 65W SuperDart Charge ជួយកាត់បន្ថយពេលវេលារង់ចាំនៃការសាកថ្មបានយ៉ាងច្រើន ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់រីករាយនឹងជីវិតកម្សាន្តដែលមានគុណភាពខ្ពស់គ្រប់ពេលវេលា។

លោក ឃីម តារា មកពីទស្សនាវដ្តីប្រជាប្រិយ បានបង្ហាញចំណាប់អារម្មណ៍ថា៖ បច្ចេកវិទ្យា65W Super​Dart Charge មិនមែនគ្រាន់តែជាបទពិសោធន៍ បច្ចេកវិទ្យាថ្មី ភាពឡូយឆាយ និង​ការ​យក​ចិត្ត​ទុក​ដាក់ សម្រាប់អ្នកប្រើប្រាស់វ័យក្មេងប៉ុណ្ណោះទេ វា​ថែម​ទាំង​បាន​ផ្លាស់​ប្តូរ​នូវ​ទម្លាប់​រស់​នៅ​នា​ពេល​បច្ចុប្បន្ន និងអនាគតរបស់ពួកគេ និងអាចឱ្យពួកគេទទួលបាននូវជីវិតប្រសើរឡើងភ្លាមៗ។ នៅ​ក្រោម​ជំនួយ​ពីមុខងារសាកថ្មនេះ realme 7 Pro អាច​សម្រេច​នូវ​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​សាក​ថ្ម​លឿននិងប្រើប្រាស់បានវិញភ្លាមៗ បំបាត់​ចោល​នូវ​ការ​កំណត់​ទៅ​លើ​ពេល​វេលា​កន្លង​មក​ដែល​ប្រើ​ប្រាស់ក្នុងការរង់ចាំការសាកថ្ម និង​ផ្តល់​ជូន​អ្នក​ប្រើ​ប្រាស់​នូវ​បទ​ពិសោធន៍​កាន់​តែ​ងាយ​ស្រួល​និង​រហ័ស បង្កើតនូវរបៀបរស់នៅបែបថ្មី។

អ្នកជំនាញខាងវិស័យបច្ចេកវិទ្យា លោក John Sey យល់ថា realme បាន​នាំ​មក​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ទំនើប​ជាងគេ និងលំដាប់ខ្ពស់បំផុតប្រភេទ 65W SuperDart Charge បំពាក់​ចូល​ទៅ​លើ​ផលិត​ផល realme Number seires  ដែល​អាច​ឱ្យ​យុវជន​កាន់​តែ​ច្រើន​ទទួល​បាន​នូវ​បទ​ពិសោធន៍​ប្រើ​ប្រាស់​ផលិតផល​ដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យ លុប​បំបាត់​នូវ​ពេល​វេលា​រង់​ចាំ​សម្រាប់​ទទួល​យក​ជីវិតដែលមានគុណភាពខ្ពស់។ នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា realmeគឺ​ជា​អ្នក​ផ្សព្វផ្សាយ​បច្ចេកវិទ្យានិយមយ៉ាងពិតប្រាកដ។

realme 7 series មានថ្មទំហំ 4500 mAh អាច​កំដ​រគ​គាត់​បាន​ពេញ១ថ្ងៃសម្រាប់ការប្រើប្រាស់ទូទទៅ ហើយ​ការប្រើប្រាស់ទៅលើអេក្រង់ជាប់បានរហូតដល់ ៦ម៉ោង៤០នាទី។ គាត់​ក៏​ស្វាគមន៍​ចំពោះ​ការ​ផ្លាស់​ប្តូរ​មក​ប្រើ​អេក្រង់ Super AMOLED កាន់តែពិតសេសទៅទៀតនោះគឺ កាមេរ៉ា 64MP ជំនាន់ថ្មី ដែល​អាចផ្តិតនូវរូបភាពពេលយប់កាន់តែច្បាស់។ ហើយនាពេលអនាគតសង្ឃឹមថា realme នឹង​ផ្តល់​ជូន​អ្នក​ប្រើប្រាស់នូវបច្ចេកវិទ្យាជឿនលឿនជាងគេ និងបទពិសោធន៍ដែលកាន់តែល្អប្រសើរ។

កាមេរ៉ា Sony  បួនគ្រាប់ 64MP ការថតរូបពេលយប់កាន់តែស្រស់ស្អាតនិងច្បាស់ជាងមុនចំពោះ​ផ្នែក​ថតរូប realme 7 series បំពាក់ដោយកាមេរ៉ា Sony 64MP ចំនួន​បួន​គ្រាប់​ដែល​មាន​កម្រិត​ច្បាស់​ល្អ ដែលអាចស្រូបពន្លឺបានកាន់តែច្រើនដោយមានកាំពន្លឺ f / 1.8 ដើម្បី​ទទួល​បាន​ប្រសិទ្ធិភាព​នៃ​ការថតពេលយប់ឲ្យបានកាន់តែច្បាស់ ហើយវាក៏មានបំពាក់នូវមុខងារ AI Color Portrait បែបថ្មី នាំ​មក​នូវបទពិសោធន៍វីឌីអូគួរឱ្យចាប់អារម្មណ៍បន្ថែមជាច្រើនទៀត។

ចំណែក​លោក Lun ដែលជា អ្នកជំនាញថតរូបដោយទូរសព្ទដៃrealme បាន​បង្ហាញ​ពី​គន្លឹះ​សំខាន់ៗ​នៃ​ការ​ប្រើ​ប្រាស់ realme 7 Pro ដើម្បីថតយកទិដ្ឋភាពស្រស់ស្អារពេលរាត្រី និង​បង្ហាញ​រូបភាព​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ថតជាមួយនឹងមុខងារ Starry Mode ដែល​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​គ្រប់​គ្នា​ប្រើ​ប្រាស់​រូប​ភាព​ដើម្បីកត់ត្រានូវសកម្មភាពជីវិតដ៍ស្រស់បំព្រង។

ក្នុង​នាមជាទូរស័ព្ទលេងហ្គេម ម៉ូឌែលថ្មីបង្អស់របស់realme បន្ទះឈីប realme 7 មាន​ការ​វិវឌ្ឍន៍​កាន់​តែប្រសើរ និងមានសមត្ថភាពខ្លាំង បន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោក ថែម​ទាំង​ប្រើ​ប្រាស់អេក្រង់លេងហ្គេម ដែលមានកម្រិតល្បឿនរលូន90Hz  អាច​នាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​នូវបទពិសោធន៍កាន់តែរលូន។

ងាក​មក​លោក ​Ic3_fr0Gz ដែលជាGame Caster និង ជា​សមា​ជិក​គ្រួសាររបស់realme។ តាំង​នាម​ជា​អ្នក​ដែលប្រើប្រាស់ផលិតផលជំនាន់មុនបាននិយាយថា បទពិសោធន៍នៃការគ្រប់គ្រងហ្គេមរបស់ realme 7 មាន​ភាពប្រសើរជាងមុនខ្លាំង “ ខ្លាំងលើសពីការរំពឹងទុក ” វា​ពិត​ជា​សាក​សម​សម្រាប់​អ្នក​លេង​ហ្គេម​គ្រប់រូបគួរតែធ្វើការសាកល្បង។

បច្ចុប្បន្ននេះ realme បានប្រកាសចេញនូវចំនុចសំខាន់អំពីគ្រឿងបច្ចេកវិទ្យាបំពាក់លើ realme 7 series ដែល realme 7Pro មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន ​65W SuperDart Charge ជា​មួយ​នឹង​កា​មេរ៉ា Sony ៤ គ្រាប់ 64MP ហើយ realme 7 ដែលមានបន្ទះឈីប Media Tek Helio G95 ដំ​បូង​គេ​ក្នុងពិភពលោក ព្រមទាំងបំពាក់នូវអេក្រង់រលូន 90Hz និងមុខងារសាកថ្មលឿន 30W Dart៕

មតិយោបល់