• 2020-09-25 06:27:17
  • ព័ត៌មាន

ម៉ាស់ម៉ាក Apple ពិសេសយ៉ាងណា? (មានវីដេអូ)

  • 2020-09-25 06:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដែល​បង្ហោះ​លើ​​​ YouTube ​ដោយ​គណនី Unbox Therapy កាល​ពី​ថ្មីៗ​នេះ​បាន​បង្ហាញ​អំពី​ម៉ាស់​ឈ្មោះ​​ Face Mask ​ដែល​ Apple ជា​អ្នក​ផលិត​ដោយ​ខ្លួន​​ឯង​ និង​ម៉ាស់​ឈ្មោះ ClearMask ​ផង​ដែរ។

ម៉ាស់​ Face Mask គឺ​ជា​ម៉ាស់​ផលិត​ឡើង​ជា​ពិសេស​ដោយ​ក្រុម​ការងារ​វិស្វករ និង​​ឧស្សាហកម្ម​ឌីហ្សាញ​របស់​ Apple សម្រាប់​​ឲ្យ​បុគ្គលិក Apple ប្រើ​ប្រាស់​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩។ ប្រអប់​ម៉ាស់​នីមួយៗ​មាន​ម៉ាស់​ចំនួន​ប្រាំ និង​មាន​​ទំពក់​ដែល​អាច​ឲ្យ​ភ្ជាប់​ត្រចៀក​​ទាំង​សង​ខាង​របស់​ម៉ាស់​ ដើម្បី​អាច​ពាក់​បាន​ជាប់​ជាង​មុន។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ម៉ាស់​ Face Mask នេះ​នឹង​ត្រូវ​ផលិត​ដាក់​លក់​លើ​ទីផ្សារ​ដែរ​ឬ​យ៉ាង​ណា​នោះ​ ប៉ុន្តែ​គម្រោង​ការ​ផលិត​នេះ​ទំនង​ជា​​សម្រាប់​ជួយ​ដល់​បុគ្គលិក​មួយ​មុខ​ប៉ុណ្ណោះ។

គណនី YouTube ខាង​លើ​ក៏​បាន​បង្ហាញ​អំពី ClearMask ផង​ដែរ ដែល​ជា​​ម៉ាស់​ថ្លា​អាច​ឲ្យ​អ្នក​​មាន​បញ្ហា​ក្នុង​ស្ដាប់​មាន​ទំនាក់ទំនង​បាន​ល្អ​ប្រសើរ​ជាង​មុន។ Apple បាន​ជ្រើស​រើស​យក​ ClearMask បាន​ធ្វើ​ការ​ជា​មួយ​សិស្ស​មក​ពី​សកលវិទ្យាល័យ Gallaudet ជា​សកល​វិទ្យាល័យ​ដែល​ជំនាញ​ខាង​ផ្ដល់​ការ​អប់រំ​ដល់​អ្នក​មាន​បញ្ហា​គ​-ថ្លង់៕​​

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់