• 2020-09-25 03:42:07
  • ព័ត៌មាន

អបអរខួប ២១០ឆ្នាំ Peugeot ឲ្យអតិថិជនចំណេញ១ម៉ឺនដុល្លារ ហើយបើកទទួលកុម្ម៉ង់ឡាន SUV 3008 ឆ្នាំ ២០២១ទៀត

  • 2020-09-25 03:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន THH IMPORT EXPORT CO.,LTD ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខម៉ាក់រថយន្ត PEUGEOT ប្រចាំប្រទេសកម្ពុជា ដែលមានភាពល្បីល្បាញជាង 200ឆ្នាំមកហើយបានធ្វើខួប 210ឆ្នាំនៃការបង្កើតឡើង រួមជាមួយការដាក់ឲ្យធ្វើការកក់រថយន្តប្រភេទ SUV ម៉ូដែល 3008 ស៊េរីឆ្នាំ 2021 ចាប់ពីថ្ងៃទី 24 កញ្ញា 2020 នេះតទៅ។

PEUGEOT ជារថយន្តដែលមានភាពល្បីល្បាញ និងមានប្រភពមកពីប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1810 គឺជាប្រេនមួយដែលបង្កើតឡើងដោយលោក Jean-Frédéric ដែលអ្នកជំនាញដែលមានគំនិតច្នៃប្រឌិត ប្រកបទៅបច្ចេកវិទ្យាច្នៃថ្មីៗ និងការរចនាប្រណីតៗដែលមានបទពិសោធន៏ជាង ២សតវត្សរ៍ នៅលើទីផ្សារ។ គិតមកដល់បច្ចុប្បន្នគឺមានរយៈពេល 210ឆ្នាំ។

ជាមួយនឹងភាពល្បីល្បាញនេះ បច្ចុប្បន្នប្រេនរថយន្ត PEUGEOT មានវត្តមាន 160ប្រទេសដែលក្នុងនោះក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រេន PEUGEOT របស់ប្រទេស បារាំងមួយនេះ ត្រូវបានលក់ចេញ ជាង 1 740 000គ្រឿង ក្នុងឆ្នាំ ២០១៨ ដោយសារតែភាពរឹងមំារបស់ប្រេនមួយនេះ ទើបក្រុមហ៊ុន THH IMPORT EXPORT CO.,LTD បានធ្វើការសម្រេចចិត្តនាំចូលប្រេនមួយនេះផ្តាច់មុខ កាលពីចុងឆ្នំា 20២០១៨ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនជិត ២ឆ្នាំមកនេះ ក្នុងនោះរួមមានម៉ូដែលរថយន្ត SUV 2008, SUV 3008, SUV 5008 ។

ដោយសារតែភាពល្បីល្បាញរបស់ខ្លួននិងការគ្រាំទ្រពីអិតិថិជនយ៉ាងច្រើន PEUGEOT តែងតែយកចិត្តទុកដាក់លើទៅលើគុណភាព សុវត្ថិភាព ភាពសន្សំសំចៃខ្ពស់ ដើម្បីបំពេញតម្រូវការពេញចិត្តរបស់អតិថិជន ។

លោកស្រី ហៃ រដ្ឋា ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន THH IMPORT EXPORT CO.,LTD បានមានប្រសាសន៍ថា ដើម្បីអបអរខួប 210ឆ្នាំ រថយន្ត PEUGEOT មានប្រម៉ូសិនពិសេស លើរថយន្តម៉ូដែល PEUGEOT SUV 5008 ដែលបញ្ជុះតម្លៃរហូតដល់ $10 000 (មួយម៉ឺនដុល្លារ) ដែលជាថ្ងៃបើកទទួលការកក់ទុកមុនសម្រាប់ ម៉ូដែលរថយន្ត PEUGEOT SUV 3008 ឆ្នំា 2021 ផងដែរ។

លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន THH IMPORT EXPORT CO.,LTD

លោកស្រី ហៃ រដ្ឋា បានបន្ថែមថាសម្រាប់អតិថិជនដែលបានទិញរថយន្ត PEUGEOT ម៉ូដែលណាមួយពីក្រុមហ៊ុន ក៏មានការធានាជូនរយ:ពេល 3ឆ្នាំ និងប្ដូរប្រេងម៉ាស៊ីន 4ដងដោយឥតគិតថ្លៃ។ ជាចុងក្រោយលោកស្រីថា សម្រាប់ម៉ូដែលស៊េរីថ្មីនេះ នឹងធ្វើឲ្យអតិថិជនកាន់តែមានភាពជឿជាក់កាន់តែខ្លាំងពីគុណភាពបន្ទាប់ពីធ្វើការប្រើប្រាស់រថយន្ត PEUGEOT កន្លងមក។

  • ពត៌មានបន្ថែមអាចទំនាក់ទំនងតាមរយ:លេខទូរសពទ័ 076 738 4368

  • Facebook Page: PeugeotCambodia

  • វិបសាយ: peugeot.com.kh/

  • អាសយដ្ឋាននៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ទឹកថ្លា ខណ្ខសែនសុខ រាជធានីភ្នំពេញ (ចុះពីស្ពានអាកាស 7មករា ចង្ងាយ 200ម៉ែត្រ ខាងឆ្វេងដៃ ទីតាំង

មតិយោបល់