- 2020-09-25 01:52:37
- ព័ត៌មាន
iOS 14.0.1 ចេញមកដោះស្រាយរឿង iPhone មួយចំនួនភ្ជាប់ Wi-Fi មិនបាន
- 2020-09-25 01:52:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOS 14.0.1 ចេញមកដោះស្រាយរឿង iPhone មួយចំនួនភ្ជាប់ Wi-Fi មិនបាន
ចន្លោះមិនឃើញ
Apple បានបញ្ចេញ iOS 14.0.1 ជាការការអាប់ដេតលើកដំបូងសម្រាប់ប្រព័ន្ធ iOS 14 ដែលបានចេញជាផ្លូវការកាលពីថ្ងៃទី១៦ ខែកញ្ញា។ ការអាប់ដេតថ្មីនេះគឺដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកើតមានលើ iOS 14 ពេលចេញដំបូង។
បញ្ហាមួយចំនួនដែលត្រូវបានដោះស្រាយមានដូចជាការ បញ្ហាមិនបង្ហាញចេញរូបភាពពេលថតរូបនៅលើ iPhone 7 និង iPhone 7 Plus មួយចំនួន, ដោះស្រាយរឿង iPhone មិនអាចភ្ជាប់ Wi-Fi បាន និងបញ្ហាផ្សេងៗទៀតជាច្រើន។
ក្រៅពី iOS 14.0.1 ក្រុមហ៊ុន Apple ក៏បានបញ្ចេញការអាប់ដេតសម្រាប់ iPadOS 14.0.1, tvOS 14.0.1 និង watchOS 7.0.1 ផងដែរ ដែលមានជួសជុលបញ្ហាជាច្រើន៕