• 2020-09-24 07:45:28
  • ហាងឆេងផលិតផល

ទូរសព្ទអេក្រង់ 120Hz តម្លៃធូរ ចេញតម្លៃលក់នៅខ្មែរហើយ!

  • 2020-09-24 07:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

POCO X3 NFC បាន​បង្ហាញ​វត្តមាន​​លើ​ទីផ្សារ​ជា​ផ្លូវ​ការ​កាល​ពី​​ដើម​ខែ​កញ្ញា​ ជា​មួយ​បន្ទះ​ឈីប​ Snapdragon 732G ​ដែល​​ Qualcomm ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មីៗ​នេះ ដែល​ក្រុមហ៊ុន​បាន​អះអាង​ថា​ជា​បន្ទះ​ឈីប​ Snapdragon 700 Series ប្រភេទ 4G មាន​ថាមពល​ខ្លាំង​ជាង​គេ​បំផុត។

ចំណុច​ទាក់ទាញ​ផ្សេង​ទៀត​របស់ POCO X3 NFC មាន​ដូច​ជា​អេក្រង់ LCD ដែល​មាន​ Refresh Rate 120Hz, កាមេរ៉ា​ចោះ​រន្ធ​លើ​អេក្រង់​ទំហំ ២០MP, កាមេរ៉ា​ក្រោយ​បួន​គ្រាប់, ថ្ម​ទំហំ ៥១៦០mAh សាក​​កម្លាំង ៣៣វ៉ាត់, ប្រើ​រន្ធ USB Type-C, RAM ទំហំ ៦GB, អង្គ​ផ្ទុក​ជម្រើស ៦៤GB និង ១២៨GB និង​មាន​រន្ធ​សម្រាប់​ដាក់​មេមូរី​កាត​បាន​ផង​ដែរ។

ពេល​​នេះ​គេ​ឃើញ​ POCO X3 NFC បង្ហាញ​វត្តមាន​នៅ​ទីផ្សារ​កម្ពុជា​ តាម​រយៈ​ហាង​ទូរសព្ទ​សុខ​លី ដែល​ឃើញ​មាន​ដាក់​លក់​តម្លៃ ២៩៩​ដុល្លារ សម្រាប់​អង្គ​ផ្ទុក​ទំហំ ១២៨GB៕​​

អត្ថបទ៖ សុខហេង

មតិយោបល់