• 2020-09-24 02:24:29
  • ហាងឆេងផលិតផល

ឆែកតម្លៃ Note 20Ultra មានលក់មួយទឹកព្រឹកនេះសល់ប៉ុន្មាន?

  • 2020-09-24 02:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញលក់នៅលើទីផ្សារប្រទេសកម្ពុជានាអំឡុង ពាក់កណ្ដាលខែសីហា Note 20 មានតម្លៃ ៩៤៩ដុល្លារ ទំហំ 256GB និង Note 20 Ultra មានតម្លៃចាប់ពី ១ ១៩៩ដុល្លារ ទំហំ 256GB តម្លៃ ១ ២៩៩ដុល្លារ ទំហំ 512GB។

ទូរសព្ទដែល​មាន​សមត្ថភាពធន់​នឹងទឹក និង​ធូលី​ដី​កម្រិត IP68 ពេល​នេះ​មាន​លក់​មួយ​ទឹក​នៅ​តាម​ហាងធំៗក្នុង​ក្រុង​ភ្នំពេញ​ដែល​មានតម្លៃ​ប្រមាណ​ជា ៩៥០ដុល្លារ ទំហំ 256GB និងតម្លៃ​ប្រមាណ​ជា ១ ១០០ដុល្លារ សម្រាប់​ទំហំ 512GB។

Galaxy Note 20 និង Note 20 Ultra មាន​អេក្រង់ Refresh Rate ដល់ 120Hz Note20 Ultra មានទំហំ ៦,៩អ៊ីញ អាច បង្ហាញ រូបកម្រិត QHD+ និងជាប្រភេទ Dynamic AMOLED 2X ហើយ Note20 មានអេក្រង់ ៦,៧អ៊ីញ អាចបង្ហាញរូបកម្រិត FHD+ ជាប្រភេទ Super AMOLED៕

បញ្ញាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ។

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់