• 2020-09-23 08:49:57
  • ព័ត៌មាន

នេះជាទូរសព្ទតម្លៃធូរដំបូងគេនៅខ្មែរ ដែលមានបច្ចេកវិទ្យាសាកថ្មលឿន 65W

  • 2020-09-23 08:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​ realme​ បាន​ប្រកាស​ថា​ realme 7 series ដែល​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​​ 65W SuperDart Charge ដែល​ជិត​នឹង​ដាក់​ប្រកាស​ឆាប់ៗ​នេះ​ ​អាចសាកបាន​ដល់​ 50%​ ​ក្នុងរយៈពេល​ត្រឹម​ ១២​នាទី។

នេះមានន័យថា ​realmeនឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលបាននាំ​យក​បច្ចេកវិទ្យា​សាកថ្ម​លឿនកម្រិត Flagship ដាក់នៅលើស្មាតហ្វូនជួរតម្លៃ$300-$400 អាច​ឲ្យ​យុវវ័យកាន់តែច្រើនបានប្រើប្រាស់បច្ចេកវិទ្យាពេញនិយមនិងឈានមុខគេ និងក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមពិតប្រាកដ។

​រំលឹក​ឡើងវិញដល់ផលិតផល​ realme series​ កាលពីមុន តែងតែទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់វ័យក្មេងជាច្រើនទៅលើផ្នែកសមត្ថភាព​ម៉ាសុីន​និងការកាន់ថ្មបានយូរ។ កាលពីដើមឆ្នាំ២០២០ ត្រកូល​ realme 6 series បានក្លាយជាស្មាតហ្វូនដំបូងគេក្នុងជួរតម្លៃនេះដែលមានបំពាក់បច្ចេកវិទ្យាសាកលឿន 30W Dart Charge។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge គឺជាការកែប្រែដ៏ធំថ្មីមួយនៃ realme Number series ដែល realme 6 series មានបច្ចេកវិទ្យា 30W Dart Charge ហើយស្មាតហ្វូន realme 7 series បានមានការ​ដំឡើង​ដល់​ 65W SuperDart Charge នៅខណពេលអស់ថ្ម គឺវាអាចសាកថ្មបាន13%ក្នុងរយៈពេល3នាទី 12នាទីបានប្រហែល​ 50% និង​អាច​សាក​ដល់​ពេញ​ 100%ក្នុងរយៈពេល34នាទី អាចធ្វើ​ឲ្យ​អ្នកប្រើប្រាស់សន្សំសំចៃពេលវេលាបានច្រើន។

ក្រោយសាកថ្ម៣នាទី ផលិតផល​ realme 7 series ​អាចប្រើប្រាស់​សម្រាប់​មើល YouTubeបាន ២,៥​ ម៉ោង លេង Instagram បាន ២ ម៉ោងនិងអាចលេង PUBG បាន៣វគ្គ​ផង​ដែរ អាចបំពេញតម្រូវការអ្នកប្រើប្រាស់ដែលចូលចិត្តលេងទូរសព្ទកាន់តែច្រើន។

អ្វីដែលគួរ​ឲ្យ​កត់សម្គាល់នោះគឺសុវត្ថិភាព ​ដែល​ realme 7 pro ជាទូរសព្ទដំបូងគេទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព ដែលក្នុងកំឡុងពេលសាកថ្មសីតុណ្ហភាពទូរសព្ទគឺអាចរក្សានៅក្រោម៤០អង្សាសេ ដែលនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ។

realme 7 series ដែលបំពាក់នូវបច្ចេកវិទ្យាសាកលឿន65W នឹងនាំមកនូវភាពភ្ញាក់ផ្អើលកាន់តែច្រើនដល់អ្នកទាំងអស់គ្នា ដូចនេះកុំភ្លេច​រង់ចាំ​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ទាំងអស់គ្នា៕

មតិយោបល់