• 2020-09-23 07:22:07
  • ព័ត៌មាន

Royal Enfield Twins FT បង្ហាញសមត្ថភាពលើផ្លូវប្រណាំងលើកដំបូង បានលទ្ធផលចាប់អារម្មណ៍បំផុត

  • 2020-09-23 07:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • Royal Enfield Twins FT បានចាប់ផ្តើមការប្រកួតនៅ American Flat Track
  • អ្នកគាំទ្របានឃើញ Royal Enfield Twins FT នៅលើផ្លូវជាលើកដំបូងនៅឯ Williams Grove Speedway ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក
  • Johnny Lewis បានជិះឱ្យក្រុម ‘Moto Anatomy powered by Royal Enfield’ ដោយបានបញ្ចប់នៅចំណាត់ថ្នាក់ទី៦ និងទី៧ ដែលគួរឱ្យចាប់អារម្មណ៍នៅលើការបង្ហាញខ្លួនលើកដំបូងនេះ

កាលពីថ្ងៃសុក្រអ្នកប្រណាំងម៉ូតូ Johnny Lewis បាននាំយក Royal Enfield Twins FT ដែលជាម៉ូតូប្រភេទ Production Twins ទៅបង្ហាញនៅឯពិភពផ្លូវប្រណាំង។ បន្ទាប់ពីការអភិវឌ្ឍ និងការសាកល្បងអស់រយៈពេលជាច្រើនខែ លោក Lewis បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀត ខណៈ Royal Enfield បានចូលរួមប្រកួតប្រជែងនៅក្នុងការប្រណាំង American Flat Track (AFT) ដណ្តើមពានរង្វាន់កម្រិត Production Twins ។

Royal Enfield Twins FT គឺជាការខិតខំរួមគ្នារវាង Royal Enfield និង Moto Anatomy ដែលជាក្រុមប្រណាំងដំណើរការ និងប្រតិបត្តិការដោយលោក Lewis ។ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ លោក Lewis និងក្រុមការងារ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Enfield, អ្នកសាងសង់តួយានយន្តដ៏លីល្បាញ Harris Performance និងអ្នកជំនាញផ្នែកម៉ាស៊ីន S&S Cycle ។ ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្ត ១១៩ឆ្នាំ របស់ Royal Enfield បានឈានចូលមកដល់ គឺនៅពេលដែលលោក Lewis បានជិះវាលើផ្លូវជាលើកដំបូង នៅក្នុងអំឡុងការប្រណាំង AFT កាលពីចុងសប្តាហ៍មុន។ នៅក្នុងឆ្នាំដំបូងនេះ លោក Johnny Lewis ចង់ក្លាយខ្លួនជាអ្នកឆ្នើមម្នាក់ ប៉ុន្តែការផ្តោតសំខាន់ជាងគេគឺលើការអភិវឌ្ឍ Twins FT ហើយពេលវេលាភាគច្រើននឹងត្រូវចំណាយទៅលើការផ្លាស់ប្តូរចាំបាច់ និងការកែសម្រួលវាពេញមួយរដូវកាល។

លោក Lewis បានមានប្រសាសន៍ថា៖«យើងបានធ្វើដំណើរវែងឆ្ងាយដើម្បីឈានដល់ចំណុចនេះ»។ លោកបានបន្ដថា៖ «យើងបានធ្វើការយ៉ាងខ្ជាប់ខ្ជួនក្នុងរយៈពេល ៦ខែ កន្លងទៅនេះ ដើម្បីបង្កើត Package សម្រាប់ Royal Enfield ។ ម៉ូតូប្រណាំងថ្មីចុងក្រោយនេះ ត្រូវបានដឹកមកពីប្រទេសឥណ្ឌាជាបំណែកៗ កាលពីថ្ងៃច័ន្ទ ទី០៧ ខែកញ្ញា ហើយយើងបានធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីរៀបចំដំឡើងវាចេញជារូបរាង។ ខ្ញុំពិតជារីករាយនឹងដំណើរការអភិវឌ្ឍម៉ូតូ និង Royal Enfield រួមជាមួយដៃគូដទៃទៀត ដែលបានខិតខំធ្វើឱ្យវាកើតឡើង។ ម៉ូតូដំណើរការបានល្អ ហើយយើងមានមូលដ្ឋានគ្រឹះល្អសម្រាប់សាងសង់។»

ក្រុមនេះបានប្រឈមមុខនឹងអនាគតដ៏មិនប្រាកដប្រជា នៅពេលដែលរដូវកាល AFT ត្រូវបានពន្យារពេលក្នុងខែមីនា ដោយសារតែជំងឺ COVID-19 ។ លោក Lewis បានធ្វើការអភិវឌ្ឍម៉ូតូគំរូមួយតាំងតែពីដើមឆ្នាំ ដោយមិនដឹងថាឆ្នាំនេះនឹងទៅជាយ៉ាងណា។ ជាមួយនឹងការប្រាស្រ័យទាក់ទងគ្នាជាបន្ត លោក Lewis និងក្រុមការងារនៅ Harris Performance, Royal Enfield និង S&S Cycle បានបន្តធ្វើការតាមរយៈការផ្លាស់ប្តូរតួ និងការធ្វើបច្ចុប្បន្នភាព ខណៈពេលដែលលោក Lewis បានសាកល្បងគំរូនៅមជ្ឈមណ្ឌល Hill, Fl របស់គាត់។ ទោះបីជាមានបញ្ហាលើការដឹកជញ្ជូនគ្រឿងរបស់ម៉ូតូទៅក្រៅប្រទេស និងបញ្ហាពេលវេលាក៏ដោយ លោក Lewis និងក្រុមបានតស៊ូជំនះវា។

បន្ទាប់ពីធ្វើការដោយមិនចេះនឿយហត់អស់រយៈពេលជាច្រើនសប្តាហ៍ ការប្រណាំងនេះគឺជាសមិទ្ធិផលមួយសម្រាប់ក្រុមទាំងមូលនៅ Royal Enfield ក្នុងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក និងក្រុមនៅ Harris Performance និង S&S Cycle ផងដែរ។ នៅឆ្នាំនេះការផ្តោតអារម្មណ៍គឺទៅលើការអភិវឌ្ឍន៍ ហើយសមាជិកក្រុមទាំងអស់កំពុងរៀបចំធ្វើឱ្យម៉ូតូកាន់តែប្រសើរសម្រាប់ការប្រណាំងបន្ទាប់ក្នុងរយៈពេលពីរសប្តាហ៍ គឺនៅថ្ងៃទី ២៥-២៦ ខែកញ្ញា នៅ Dallas Half Mile ។

ចូលរួមជាមួយលោក Lewis នៅក្នុងការប្រកួតនៅ Atlanta និង Daytona Beach AFT នឹងក្លាយជាអ្នកចូលរួមក្នុងកម្មវិធី BUILD TRAIN RACE (BTR) របស់ Royal Enfield, លោក Lewis និងក្រុមការងារ នឹងធ្វើការប្រណាំងទៅតាមកាលវិភាគរបស់ AFT ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានត្រឡប់បន្ថែមទៀតលើ Royal Enfield FT package ខណៈទន្ទឹងរងចាំរដូវកាលឆ្នាំ២០២១ នៃព្រឹត្តិការណ៍ AFT។

លទ្ធផលការប្រកួត៖ ឃ្លា «competitive straight out of the box» ធ្លាប់ត្រូវបានប្រើដើម្បីពណ៌នាអំពីការប្រណាំងម៉ូតូពីមុន ប៉ុន្តែវាមិនដែលត្រូវបានប្រើឱ្យសាកសមដូចនៅកម្មវិធី Production Twins កាលពីថ្ងៃសុក្រ នៅឯ Willow Grove Speedway នោះទេ។ ម៉ូតូដែលលោក Lewis ជិះនៅ Willow Grove ទើបតែមកដល់សហរដ្ឋអាមេរិក ៣ថ្ងៃ មុនការប្រណាំង ជាបំណែកៗគ្រឿងដាច់ពីគ្នា ហើយទើបតែដំឡើងវា ២ថ្ងៃ បន្ទាប់ប៉ុណ្ណោះ។ ការកំណត់ពេលវេលាគឺតឹងតែងណាស់ ដែលធ្វើឱ្យមិនមានពេលវេលាសម្រាប់ការសាកល្បងឡើយ ហើយការជិះសាកល្បងកាលពីថ្ងៃសុក្រ គឺជាលើកដំបូងដែលលោក Lewis បានជិះម៉ូតូ Twins FT នេះ។ លោក Lewis បានបន្តធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ទីលាន ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចំណាត់ថ្នាក់ទី៦ មិនគួរឱ្យជឿនៅក្នុងការប្រណាំងធំ។ ជាជោគជ័យដ៏អស្ចារ្យលើកដំបូងសម្រាប់ឱ្យក្រុម។

កាលពីថ្ងៃសៅរ៍ក្រុមនេះបានសាកល្បងរៀបចំតួថ្មី ដែលជាលទ្ធផលធ្វើឱ្យមានការគ្រប់គ្រងល្អជាងថ្ងៃមុន។ លោក Johnny កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងអំឡុងពេលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលដែលរ៉ងក្រឡាស់ (head gasket) បានខូច ហើយគាត់ត្រូវបង្ខំចិត្តជិះចេញពីផ្លូវ។ បញ្ហានេះត្រូវបានគេកំណត់អត្តសញ្ញាណ ហើយជាមួយនឹងរយៈពេលមួយម៉ោងកន្លះមុនការប្រកួតធំមកដល់ ក្រុម MotoAnatomy x Royal Enfield រួមទាំងវិស្វករនៅចក្រភពអង់គ្លេស បានជួយរុះរើម៉ូតូ ប្ដូររ៉ងក្រឡាស់ និងអូសម៉ូតូត្រឡប់ទៅលើផ្លូវប្រណាំងវិញ នៅពេលនោះម៉ូតូកំពុងឈរនៅលេខរៀងទី១៣ ហើយមិនប៉ុន្មាននាទីទៀតគឺនឹងដល់ទីផ្ដាច់ព្រ័ត្រ។ លោក Lewis បានបន្តជិះចូលទីវាល ហើយជំនះបានលេខរៀងទី៧ យ៉ាងគួរឱ្យចាប់អារម្មណ៍។

ក្រុមនេះនឹងបន្តការសាកល្បង និងអភិវឌ្ឍន៍ក្នុងកំឡុងពេល ២ សប្តាហ៍ខាងមុខ ដែលនឹងឈានដល់ជុំ Texas Texas AFT ដោយមានការគាំទ្រពីបុគ្គលិក Royal Enfield ទាំងសហរដ្ឋអាមេរិក និងអង់គ្លេស។ នេះនឹងផ្តល់ជូនលោក Lewis និងក្រុមការងារ ដើម្បីបន្តការសាកល្បងធ្វើឱ្យប្រសើរឡើងនូវភាពធន់របស់ម៉ាស៊ីននិងតួ។ ចុងសប្តាហ៍នេះគឺជាបទពិសោធន៍នៃការរៀនសូត្រដែលមិនគួរឱ្យជឿ ដោយមានទិន្នន័យដែលមិនអាចកាត់ថ្លៃបាន។ Twins FT បញ្ជាក់ពីឃ្លា right out of the box ហើយក្រុមបានត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាង ដើម្បីធ្វើឱ្យប្រាកដថាវាអាចប្រណាំងបាន។

លោក Vimal Sumbly ប្រធានអាជីវកម្ម – APAC បានបន្ថែមទៀតថា៖«ក្នុងនាមជាយីហោមួយដែលយើងឈរជើងសម្រាប់ការប្រណាំងម៉ូតូសុទ្ធ និងជឿជាក់លើបទពិសោធន៍នៃការរៀបចំដល់អតិថិជន និងអ្នកគាំទ្រដែលធ្វើឱ្យយើងមានថ្ងៃនេះ។ យើងផ្តោតលើការកសាងវប្បធម៌ឆ្លងកាត់ទូទាំងទីផ្សារ ហើយយើងរីករាយដែលបានឃើញអតិថិជនរបស់យើងរីករាយនឹងបទពិសោធន៍ជិះកម្សាន្តជាមួយ Royal Enfields របស់ពួកគេ។ ការប្រណាំងផ្លូវដីគឺមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីផ្សារមួយចំនួន នៅក្នុងតំបន់ APAC ដូចជាប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ យើងមានផែនការសម្រាប់ទីផ្សារដូចជាអូស្ត្រាលី នូវែលសេឡង់ និងថៃនៅពេលនេះ។ Royal Enfield Slide School នឹងមានគោលបំណងណែនាំ និងជួយដល់អ្នកប្រណាំងគ្រប់កម្រិតទាំងអស់ឱ្យយល់ពីការលេងកីឡា រួមជាមួយដៃគូរបស់ខ្លួនផងដែរ។

អំពី Royal Enfield

Royal Enfield ជាយីហោម៉ូតូចាស់ជាងគេដែលបន្ដឈរជើង ដែលបានបង្កើតម៉ូតូលើកដំបូងនៅឆ្នាំ១៩០១។ Royal Enfield គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Eicher Motors Limited ដោយបានបង្កើតម៉ូតូទំហំកណ្ដាលនៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងរូបរាង classic និងស្អាតប្លែក។ ដោយមានមូលដ្ឋានផលិតកម្មថ្មីរបស់ខ្លួននៅ Chennai នៃប្រទេសឥណ្ឌា ក្រុមហ៊ុន Royal Enfield អាចបង្កើនផលិតកម្មរបស់ខ្លួនយ៉ាងឆាប់រហ័សធៀបនឹងការកើនឡើងនៃតម្រូវការម៉ូតូ។ ជាមួយនឹងការលូតលាស់ជាង ៤០% ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ Royal Enfield បានក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារម៉ូតូធុនមធ្យម និងកំពុងធ្វើការឆ្ពោះទៅរកការបង្កើតថ្មី ជាមួយនឹងម៉ូតូដែលមានលក្ខណៈគួរឱ្យចងចាំទុក ជាប់ចិត្ដ និងរីករាយក្នុងការជិះ។

ជួររបស់ Royal Enfield រួមបញ្ចូលទាំង Interceptor 650 និង Continental GT 650 ដែលបំពាក់ដោយម៉ាស៊ីនស៊ីឡាំងភ្លោះ 648cc ។ Royal Enfield ក៏ផលិតប្រភេទ Classic, Bullet និង Thunderbird ក្នុងកម្លាំង 350cc ផងដែរ ហើយម៉ូដែលគោលបំណង Himalayan គឺបំពាក់ដោយម៉ាស៊ីន LS410 ថ្មី។ Royal Enfield ប្រតិបត្តិការតាមរយៈហាងចំនួន ១៨ ដែលដំណើរការដោយក្រុមហ៊ុន ហាងទ្រង់ទ្រាយធំចំនួន ៩៤០ និងហាងស្ទូឌីយោចំនួន ៥០០ នៅគ្រប់ទីក្រុង និងទីប្រជុំជននានាក្នុងប្រទេសឥណ្ឌា ហើយនាំចេញទៅប្រទេសជាង ៥០ នៅទូទាំងពិភពលោក រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប និងអាមេរិកឡាទីន ក៏ដូចជាអាស៊ីមជ្ឈឹមបូព៌ា និងអាស៊ីអាគ្នេយ៍។

Royal Enfield ក៏រៀបចំនិងគាំទ្រព្រឹត្តិការណ៍ប្រណាំងនិងជិះជាច្រើននៅទូទាំងពិភពលោកផងដែរ ដែលកាន់តែលេចធ្លោជាងនេះគឺ Rider Mania ដែលជាការប្រមូលផ្តុំប្រចាំឆ្នាំរបស់អ្នកប្រណាំង Royal Enfield ពីទូទាំងពិភពលោក ទៅកាន់ឆ្នេរខ្សាច់ដ៏គួរឱ្យស្រឡាញ់របស់ Goa និង Himalayan Odyssey ដែលជាទីតាំងជិះយ៉ាងលំបាកបំផុតនៃផ្លូវពិបាកបំផុត និងភ្នំខ្ពស់បំផុត។ Royal Enfield ក៏បានធ្វើនូវកម្មវិធីពេញនិយម «One Ride» ដែលមនុស្សនៅជុំវិញពិភពលោកជិះម៉ូតូរបស់ពួកគេនៅថ្ងៃអាទិត្យដំបូងនៃខែមេសា៕

មតិយោបល់