• 2020-09-23 02:26:24
  • ផលិតផលថ្មី

ទូរសព្ទ Nokia ថ្មីពីរទើបប្រកាសចេញ តម្លៃចាប់ពី ១៣៩ដុល្លារ

  • 2020-09-23 02:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន HMD ដែល​បាន​កម្មសិទ្ធិ​ផលិត​ស្មាតហ្វូន​​ម៉ាក Nokia លក់​លើ​ទីផ្សារ​ បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ថ្មី​ចំនួន​ពីរ​ម៉ូដែល ដែល​នៅ​សហរដ្ឋអាមេរិក​ពួក​វា​ទាំង​ពីរ​មាន​តម្លៃ​ក្រោម ២០០​ដុល្លារ។

  • Nokia 2.4

ជា​មួយ​​តម្លៃ ១៣៩​ដុល្លារ Nokia 2.4 ​មាន​បំពាក់​ដោយ​បន្ទះ​ឈីប MediaTek Helio P22, មាន​ RAM ទំហំ ២GB, អង្គ​ផ្ទុក​ទំហំ ៣២GB និង​មាន​រន្ធ​​សាក​ប្រភេទ microUSB ជា​រន្ធ​ដោត​ហួស​សម័យ​មួយ។

អេក្រង់​របស់​វា​​មាន​ទំហំ ៦,៥អ៊ីញ ដែល​មាន​រចនាបថ​ក្បាល​ឆក, មាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ ហើយ​ថ្ម​ទំហំ ៤៥០០ mAh របស់​វា​ សន្យា​ថា​អាច​ប្រើ​ប្រាស់​បាន​រយៈពេល​ពីរ​ថ្ងៃ​ឯណោះ។ វា​ក៏​មាន​បំពាក់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ និង​មាន​រន្ធ​ដោត​កាស​ផង​ដែរ។

  • Nokia 3.4

សម្រាប់ Nokia 3.4 ដែល​មាន​តម្លៃ ១៧៩​ដុល្លារ មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 460, មាន RAM ទំហំ ៣GB, អង្គ​ផ្ទុក​ទំហំ ៦៤GB, រន្ធ​សាក​ថ្ម​ប្រភេទ USB Type-C និង​មាន​​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ ហើយ​ក៏​មាន​មុខងារ​ដោះ​សោ​ដោយ​ប្រើ​មុខ​ផង​ដែរ។

Nokia 3.4 គឺ​មាន​អេក្រង់ ៦,៣៩អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ 720P មាន​ចោះ​រន្ធ​លើ​អេក្រង់​ដាក់​កាមេរ៉ា Selfie ទំហំ ៨MP និង​កាមេរ៉ា​ក្រោយ​បី​គ្រាប់​ដែល​កាមេរ៉ា​មេ​ ១៣MP, កាមេរ៉ា​វាស់​ជម្រៅ ២MP និង​កាមេរ៉ា Ultrawide ៥MP។ សម្រាប់​ថ្ម​វិញ​គឺ​មាន​ទំហំ ៤០០០mAh។

គួរ​ដឹង​ថា Nokia 2.4 នឹង​បើក​ទទួល​ការ​កុម្ម៉ង់​នា​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ចំណែក​ឯ Nokia 3.4 វិញ​​នឹង​មាន​លក់​អំឡុង​ត្រីមាស​ទី​៤​នៃ​ឆ្នាំ ២០២០ នេះ៕​​​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់