• 2020-09-15 04:03:09
  • ព័ត៌មាន

មាន iPhone 12 មួយប្រភេទប៉ុណ្ណោះ ដែលមានក្បាលឆកតូចជាងមុន

  • 2020-09-15 04:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​កាត់​បន្ថយ​ទំហំ​ក្បាល​ឆក​នៅ​លើ iPhone 12 ប៉ុន្តែ​មាន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​លក្ខណៈ​ពិសេស​នេះ។ វា​គឺ​ជា​ការ​ព្យាករណ៍​មួយ​ក្នុង​ចំណោម​ការ​ព្យាករណ៍​ជា​ច្រើន ដែល​ធ្វើ​ឡើង​ដោយ​​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក Ming-Chi Kuo ​កាល​ពី​ថ្ងៃ​ចន្ទ។

រូបគំរូ iPhone 12 ៥,៤អ៊ីញ

លោក Ming-Chi Kuo បាន​និយាយ​ក្នុង​កំណត់​ត្រា​​ផ្ញើ​ជូន​អ្នក​បណ្ដាក់​ទុន​ថា iPhone 12 អេក្រង់​ទំហំ ៥,៤អ៊ីញ និង​មាន​ក្បាល​ឆក​ទំហំ​តូច​ជាង​មុន។ វា​គឺ​ជា​ប្រភេទ​ដែល​មាន​រូបរាង​តូច​ជាង​គេ ហើយ​ការ​កាត់​បន្ថយ​ទំហំ​ឆក នឹង​ជួយ​ឲ្យ​អេក្រង់​នៅ​ក្បែរ​ស្នាម​ឆក​អាច​បង្ហាញ​ព័ត៌មាន​បាន​ច្រើន។

បន្ថែម​ពី​នេះ​ដែរ លោក Ming-Chi Kuo បាន​បញ្ជាក់​ថា​​អេក្រង់ 120Hz ProMotion នឹង​មិន​មាន​លើ iPhone 12 ​ដូច​ការ​រំពឹង​ទុក​កន្លង​មក​ឡើយ។ អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ជា​ថ្មី​ថា​នឹង​មាន iPhone 12 ចំនួន​បួន​ប្រភេទ​បង្ហាញ​ចេញ​​នា​ឆ្នាំ ២០២០ នេះ ដែល​មាន​ប្រភេទ​អេក្រង់ ៥,៤អ៊ីញ​ចំនួន​មួយ ប្រភេទ​អេក្រង់ ៦,១​អ៊ីញ​ចំនួន​ពីរ និង​ប្រភេទ​អេក្រង់ ៦,៧អ៊ីញ​ចំនួន​មួយ ហើយ​វា​សុទ្ធ​តែ​គាំទ្រ​បច្ចេកវិទ្យា 5G៕​​

ប្រភព៖ Cultofmac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់