• 2020-09-15 02:44:37
  • ព័ត៌មាន

មកដឹងចំណុចពិសេសមួយចំនួននៃផលិតផលថ្មី ដែល Apple ត្រៀមប្រកាសយប់នេះ

  • 2020-09-15 02:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នា​​វេលា​ម៉ោង​១២ យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្លង​ចូល​ថ្ងៃ​ទី​១៦ ​ខែ​កញ្ញា​​នេះ Apple នឹង​ប្រារព្ធ​កម្មវិធី​ពិសេស​ប្រចាំ​ចុង​ឆ្នាំ ២០២០ ដែល​គេ​រំពឹង​ថា​នឹង​មាន​ផលិតផល​ថ្មី​ចំនួនបី​​ត្រូវ​ប្រកាស​ចេញ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Mark Gurman ​មក​ពី​សារព័ត៌មាន Bloomberg ​កម្មវិធី​នា​យប់​នេះ​នឹង​ផ្ដោត​លើ​​ផលិតផល​ថ្មី​ចំនួន​ពីរ​មាន​ Apple Watch Series 6 និង iPad Air ហើយ​មាន​ Apple Watch ប្រភេទ​ធូរ​ថ្លៃ​មួយ​ទៀត។

ចំពោះ​ Apple Watch Series 6 វា​នឹង​មាន​ជម្រើស​ទំហំ 40mm និង 44mm ដូច​ជា​ Apple Watch Series 5 ដែរ ហើយ​មាន​បន្ថែម​មុខងារ​ថ្មី​អាច​​វាស់​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម។ សម្រាប់ Apple Watch ប្រភេទ​ធូរ​ថ្លៃ​គេ​មិន​ទាន់​ដឹង​អំពី​លក្ខណៈ​សម្បត្តិ​របស់​វា​នៅ​ឡើយ​ទេ។

ចូល​ដល់​ iPad Air ម៉ូដែល​ថ្មី​វិញ​ វា​នឹង​មាន​ការ​ឌីហ្សាញ​អេក្រង់​លាត​ពេញ​ផ្ទៃ​​ស្រដៀង​នឹង iPad Pro ដែរ។ ដោយ​សារ​តែ​ជា​ប្រភេទ​ផលិតផល​លំដាប់​ថវិកា ដូច​នេះ iPad Air ថ្មី​នឹង​មិន​មាន​បំពាក់​នូវ​បន្ទះ​ឈីប A-Series ជំនាន់​ចុង​ក្រោយ ឬ​អេក្រង់​ ProMotion នោះទេ។

​គួរ​ដឹង​ថា​កម្មវិធី​នា​ខែ​កញ្ញា​នេះ នឹង​រៀប​ចំ​ឡើង​ដូច​ជា​កម្មវិធី WWDC កាល​ពី​ខែ​មិថុនា​ដែរ ដោយ​​មិន​មាន​អ្នក​ចូល​រួម​ផ្ទាល់​នោះ​ទេ គឺ​មាន​ចាក់​ផ្សាយ​ឲ្យ​ទស្សនា​តាម​អនឡាញ ​គឺ​តាម​រយៈ​វិបសាយ​ផ្លូវ​ការ​របស់ Apple, កម្មវិធី Apple TV និង​ទំនង​ជា​នៅ​លើ YouTube ផង​ដែរ៕​​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់