• 2020-09-14 04:42:09
  • ព័ត៌មាន

មួយខែកញ្ញា Samsung ធ្វើកម្មវិធីប្រកាសផលិតផលថ្មី ២លើក

  • 2020-09-14 04:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Samsung Galaxy Unpacked ​សម្រាប់​ប្រកាស​ចេញ​ Galaxy Z Fold 2 ទើប​បញ្ចប់​ទៅ​បាន​ប៉ុន្មាន​សប្ដាហ៍ នា​ពេល​នេះ Samsung ប្រកាស​ពី​ការ​រៀប​ចំ​កម្មវិធី Galaxy Unpacked មួយ​ទៀត​​ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។

ទោះ​បី​ជា​ Samsung មិន​ទាន់​បាន​បញ្ជាក់​អំពី​​ដំណឹង​លម្អិត​អំពី​ផលិតផល​ដែល​គ្រោង​នឹង​បង្ហាញ ប៉ុន្តែ​​​ក្នុង​​ Poster ប្រកាស​​អំពី​កម្មវិធី មាន​បង្កប់​តម្រុយ​ធំ​មួយ​គឺ​ឃ្លា Unpacked for Every Fan។ វា​អាច​ជា​តម្រុយ​សំដៅ​លើ​ Galaxy S20 Fan Edition ដែល​គេ​បាន​លេច​ឮ​ជា​ច្រើន​លើក​មក​ហើយ។

ផ្អែក​តាម​ចចាមអារ៉ាម Galaxy S20 Fan Edition នឹង​ចេញ​លក់​នា​ខែ​តុលា ដែល​មាន​អាច​មាន​បំពាក់​ដោយ​អេក្រង់​ទំហំ ៦,៥អ៊ីញ ប្រភេទ Super AMOLED មាន​កម្រិត​បង្ហាញ 2400 x 1080 ភីកសែល និង Refresh Rate 120Hz។

S20 Fan Edition អាច​មាន​ទាំង​ប្រភេទ 4G និង 5G ដោយ​ប្រភេទ 4G នឹង​ប្រើ​ប្រាស់​ឈីប​ Exynos 990 និង​ប្រភេទ 5G ​ប្រើ​ប្រាស់​ឈីប Snapdragon 865។ ចំណែក​កាមេរ៉ា​ក្រោយ​វិញ​មាន​ចំនួន​បី​គ្រាប់ គឺ​កាមេរ៉ា​មេ​ទំហំ ១២MP, កាមេរ៉ា Wide-Angle ១២MP និង​កាមេរ៉ា Telephoto ទំហំ ៨MP ហើយ​​កាមេរ៉ា​ខាង​មុខ​ទំហំ ៣២MP។

ស្មាតហ្វូន​នេះ​ដែរ​នឹង​មាន​ផ្ទុក​ថ្ម​ទំហំ ៤៥០០mAh, មាន RAM ទំហំ ៦GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB ហើយ​វា​អាច​មាន​ជម្រើស​ពណ៌​ជា​ច្រើន​ផង​ដែរ៕​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់