• 2020-09-14 09:29:16
  • ព័ត៌មាន

នាយកគ្រប់គ្រងថ្មីរបស់ Jaguar Land Rover ត្រៀមសម្ពោធឡាន SUV អគ្គិសនីលក់នៅកម្ពុជាឆាប់ៗ

  • 2020-09-14 09:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលថ្ងៃទី ០៨​ ខែ​ កញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា​(RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្តាច់មុខរថយន្ត Jaguar Land Rover បានប្រារព្ធពិធីសន្និសីទសារព័ត៌មានស្តីអំពី ចំណាត់តាំងនាយកគ្រប់គ្រងថ្មី គឺលោក សុខ​ សុន្ទរ៉ា លោកទើបតែធ្វើការសម្ពោធជាផ្លូវការនូវរថយន្ត Off-road ស៊េរីទំនើបចុងក្រោយបំផុតគឺ រថយន្ត Land Rover Defender 2020 ហើយក្នុងនោះផងដែរ លោកក៏មានគម្រោង ក្នុងការសម្ពោធជាផ្លូវការនូវរថយន្ត Jaguar I-PACE 2020 ដែលជារថយន្ប្រើតអគ្គិសនីសុទ្ធ ក្នុងពេលឆាប់ៗនេះ។

កម្មវិធីសន្និសីទនេះផងដែរ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពចូលរួមផ្ទាល់ពី លោក ងន សាំង ដែលជាអគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia) , លោក សុខ សុន្ទរ៉ា នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Jaguar Land Rover Cambodia គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់ និង បណ្តាអ្នកសារព័ត៌មានជាច្រើនរូប។

គួរបញ្ជាក់ផងដែរថា​​លោក ងន សាំង បានថ្លែងយ៉ាងច្បាស់ៗ អំពីមូលហេតុ ដែលអតិថិជនងាកពីការទិញរថយ​ន្តនៅខាងក្រៅ មកទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន​ Jaguar Land Rover Cambodia ដែលតែងតែផ្តល់ទំនុកចិត្ត​ និងការធានាយ៉ាងត្រឹមត្រូវ ដោយលោកបានលើកឡើងថា៖ “រាល់រថយន្ដទាំងអស់ គឺនាំចូលដោយផ្ទាល់ពីរោងចក្រ និងផលិតទ្បើងសម្រាប់ប្រើប្រាស់ ក្នុងតំបន់អាស៊ី មិនត្រឹមតែប៉ុណ្ណោះ ក៏មានត្រួតពិនិត្យ និងជុសជួលយ៉ាងច្បាស់លាស់មុននឹងធ្វើការដាក់លក់ ដោយមានការធានាលក្ខណៈយូរអង្វែង រហូតដល់៥ឆ្នាំ ពីជាងមានដែលមានជំនាញច្បាស់លាស់ និង ទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់“។

លោក សុខ​ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី Jaguar Land Rover កម្ពុជា

លោក សុខ​ សុន្ទរ៉ា បានមានប្រសាសន៏ឲ្យដឹងថាដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ អតិថិជនចំពោះរថយន្ដមួយទឹក ក្រុមហ៊ុនមានការផ្ដល់ជូននូវការលក់ រថយន្ដមួយទឹកដែលមានគុណភាព ខ្ពស់ និង ផ្ដល់ការធានារហូតដល់រយៈពេល ២ឆ្នាំ។ ជាកិច្ចបញ្ចប់ លោក សុខ​ សុន្ទរ៉ា បានបន្ថែមអំពី ការពេញនិយមរបស់ រថយន្ត Jaguar និង​ Land Rover ក្នុងទីផ្សារនៃប្រទេសកម្ពុជា​ថា ដោយសារតែការផ្តោតសំខាន់បំផុតទៅលើ​ ឧត្តមភាព គុណភាព សុវត្ថិភាព ប្រព័ន្ធតិចណូទ្បូជីដ៏ទំនើប ដែលសាកសមបំផុតសម្រាប់ការធ្វើដំណើរ គ្រប់ស្ថានភាពផ្លូវ។​ ក្រុមហ៊ុន Jaguar Land Rover Cambodia តែងតែផ្តល់នូវទំនុកចិត្ត និងការថែទាំ​យ៉ាងយកចិត្តទុកដាក់បំផុតជាមួយអតិថិជនដែលភ្ជាប់ជាមួយនឹងផលិតផល​ដែលមិនធ្វើអោយ​អតិថិជនខកបំណងបន្ទាប់ពីបានជាវរថយន្តពីក្រុមហ៊ុនផ្ទាល់ ។

គួរបញ្ចាក់ថា រថយន្ដ Jaguar និង Land Rover គឺជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង ​Land Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ 023 888 811 / 070 999 111 ឬ​ចូលទៅកាន់ទំព័រទំនាក់ទំនងសង្គម៖

Land Rover

Facebook Page ផ្លូវការ ៖ Land Rover Cambodia

Instagram Page ផ្លូវការ ៖ @LandroverCambo

Jaguar

Facebook Page ផ្លូវការ ៖ Jaguar Cambodia

Instagram Page ផ្លូវការ ៖ @Jaguarcambodia

មតិយោបល់