• 2020-09-14 01:44:55
  • ផលិតផលថ្មី

មើលតម្លៃ Subaru Forester ជំនាន់ទី៥ ទើបចេញលក់នៅកម្ពុជាប្រើ​បច្ចេកវិទ្យាកាន់​តែទំនើប

  • 2020-09-14 01:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១១ កញ្ញា ២០២០ ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា អិលធីឌី ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខរថយន្ត ស៊ូបារុ នៅកម្ពុជា បានដាក់សម្ពោធជាផ្លូវការ កំពូលរថយន្ត Subaru Forester ដែលជារថយន្តទទួលបានពានរង្វាន់សុវត្តិភាពអន្តរជាតិ។ ដោយមានបំពាក់នូវបច្ចេកវិទ្យាស្នូលទាំងបួនរបស់ ស៊ូបារុ រួមមាន ប្រព័ន្ធអូសកង់ទាំងបួន ស៊ីមេទ្រី ដ៏ឆ្លាតវ័យ, គំរូម៉ាស៊ីន ប៊ុកស័រ (ស៊ីឡាំងផ្តេក), រចនាបថតួរថយន្តតាមបែប Subaru Global Platform និង ប្រព័ន្ធជំនួយដល់អ្នកបើកបរ អាយសៃហ៍ (EyeSignt), រថយន្ត Subaru Forester ជំនាន់ទី៥ រចនាឡើងដោយកាន់តែប្រសើរឡើងគ្រប់ចំណុចបើធៀបនឹងជំនាន់មុនៗ ដោយធានាបាននូវប្រសិទ្ធិភាព ក្នុងការបើកបរ ផាសុកភាពខ្ពស់ រួមជាមួយសុវត្ថិភាពនាំមុខគេ។

លោក វីនសិន លី (Mr. Vincent Lee) អគ្គនាយក ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា អិលធីឌី បានឲ្យដឹងថា “រថយន្ត Forester ថ្មីនេះមានទំហំធំជាង និងលក្ខណៈពិសេសប្រសើរជាងម៉ូដែលណាៗទាំងអស់។ នេះជាម៉ូដែលរថយន្តដំបូងគេដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាស្នូលទាំងបួនរបស់ ស៊ូបារុ ជាក់ស្តែងគឺ មុខងារជំនួយអ្នកបើកបរ អាយសៃហ៍ (EyeSight) ដែលបានពានរង្វាន់សុវត្តិភាពលំដាប់ថ្នាក់ពិភពលោក តែម្តង។

ជាមួយបច្ចេកវិទ្យា អាយសៃហ៍ (EyeSight) មិនត្រឹមតែធ្វើឲ្យដំណើរកំសាន្តកាន់តែមានសុវត្ថិភាពប៉ុណ្ណោះទេតែថែមទាំងកាត់បន្ថយនូវអារម្មណ៍តាន់តឹងក្នុងការបើកបរ។ រថយន្ត Forester ថ្មីនេះត្រូបានរចនានិងផលិតឡើងដោយផ្ដោតលើភាពរឹងមាំជាប់ធន់ទៀតផង ដែលមានគោលដៅផ្តល់នូវ បទពិសោធន៍ដ៏រីករាយសម្រាប់ទាំងអ្នកបើកបរនិងអ្នករួមដំណើរ។

រថយន្ត Subaru Forester ជាម៉ូដែលថ្មីដែលនឹងចេញលក់នៅលើទីផ្សារប្រទេសកម្ពុជានេះ គឺដំឡើងក្នុងប្រទេសថៃ ដោយក្រុមហ៊ុន តាន់ ចុង ស៊ូបារុ អូតូម៉ូធីវ ថៃឡែន លីមីធីត។ ស្តង់ដារ និងសង្វាក់ផលិតកម្មនៅរោងចក្រ TCSAT ខាងលើនេះ រក្សាបាននូវបទដ្ឋានគុណភាពកម្រិតខ្ពស់ដូចនៅប្រទេសជប៉ុនដែរ។ រថយន្ត Subaru Forester ថ្មីនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសុវត្តិភាពឈានមុខគេ គឺបច្ចេកទេសជំនួយការបើកបរ អាយសៃហ៍ (EyeSight) ដែលជារួមមានលក្ខណៈពិសេស ៦ ចំនុច៖

  • Pre-Collision Braking – ប្រព័ន្ធចាប់ហ្វ្រាំងមុនពេលបុកប៉ះទង្គិច
  • Pre-Collision Throttle Management – ប្រព័ន្ធគ្រប់គ្រងកំលាំងម៉ាស៊ីនមុនពេលបុកប៉ះទង្គិច
  • Adaptive Cruise Control - ប្រព័ន្ធកំណត់ល្បឿន រក្សាចម្ងាយតាមរថយន្តខាងមុខដោយស្វ័យប្រវត្តិ
  • Lead Vehicle Start Alert - ប្រព័ន្ធផ្តល់សញ្ញាពេលចាប់ផ្តើមបើកបរ
  • Lane Departure Warning – ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តរេខុសគន្លងផ្លូវ
  • Lane Sway Warning – ប្រព័ន្ធជួយតម្រងចង្កូតពេលរថយន្តរេខុសគន្លងផ្លូវ

បច្ចេកវិទ្យាជំនួយការបើកបរ អាយសៃហ៍ (EyeSight) ជួយសម្រួល និងកាត់បន្ថយសំពាធសម្រាប់អ្នកបើកបរទាំងផ្លូវក្នុងក្រុង និងផ្លូវលាត (Highway) រយៈចំងាយឆ្ងាយផងដែរ។ សមត្ថភាពបើកបរលើសគេ និងបច្ចេកទេសប្រព័ន្ធអូសកង់ទាំងបួនឆ្លាតវ័យ SAWD ប្រចាំត្រកូលរបស់ ស៊ូបារុ មានមុខងារបែងចែកកម្លាំងទៅកង់នីមួយៗទៅតាមលក្ខខណ្ឌដែលធានាបាននូវលំនឹង និងការគ្រប់គ្រងល្អឥតខ្ចោះ ដោយអនុញ្ញាតិឲ្យអ្នកបើកបរធ្វើរដំណើរឆ្លងកាត់គ្រប់ភូមិសាស្រ្ត និងគ្រប់ស្ថានភាពផ្លូវ។ ប្រព័ន្ធនេះដំណើរការដោយធ្វើការត្រួតពិនិត្យចលនាកង់ទាំងបួនជាបន្តបន្ទាប់ រួចធ្វើការគណនានិងបែងចែកកម្លាំងទៅកាន់កង់ដែលរអិលពោលគឺមានផ្ទៃប៉ះអតិបរមា ហើយប្រព័ន្ធនេះមាននាទីផងដែរក្នុងការគ្រប់គ្រងលំនឹងក្នុងពេលបត់ផ្លូវកោង។

រថយន្ត Subaru Forester ថ្មីនេះរចនាឡើងនិងផលិតយោលទៅតាមគំរូតួរថយន្ត Subaru Global Platform ដែលជារចនបថសាស់ស៊ីដែលធានាបាននូវរំញ័រកាន់តែតិច កាត់បន្ថយសម្លេងរំខានកាន់តែប្រសើរ បើកបរកាន់តែងាយស្រួល។ តួខ្លួនរថយន្តទាំងមូល ដែលរចនាឡើងថ្មីនេះ ជារបកគំហើញចុងក្រោយបំផុតដែលអាចបង្កើតការស្រូបកំលាំងពេលបុកប៉ះរហូតដល់ ៤០% ប្រសើរជាងគំរូមុនៗ ដែលរក្សាបាននូវសុវត្តិភាពដល់អ្នកបើកបរនិងអ្នករួមដំណើរកាន់យ៉ាងល្អបំផុត។

Subaru Forester ជំនាន់ទី៥ នេះបំពាក់ម៉ាស៊ីន ប៊ុកស័រ ប្រភេទប្រើប៊ិចផ្ទាល់ ទំហំស៊ីឡាំង ២.០លីត្រ ជំនាន់ថ្មី ដែលបំពាក់លើរថយន្ត SUV ស៊េរីថ្មីនេះជួយបង្កើនកម្លាំងកាន់តែខ្លាំង តែកំរិតស៊ីសាំងកាន់តែតិច។ ប្រអប់លេខអូតូ ស៊ីវីធី (CVT) ដែលអាចប្តូរជាលេខដៃ ៧ លេខ ធ្វើឲ្យការបង្កើនលឿនកាន់តែរលូន និងស្ទុះខ្លាំង នាំមកនូវបទពិសោធន៍បើកបរកាន់តែអស្ចារ្យ រួមទាំងជួយសន្សំសំចៃប្រេងកាន់តែប្រសើរ។

ប្រព័ន្ធបច្ចេកវិទ្យា អ៊ិច-ម៉ូឌ (X-MODE) ដែលជាលក្ខណៈពិសេសស្តង់ដារ សម្រាប់រថយន្ត Foresterថ្មីនេះ បង្កើនសមត្ថភាពបើកបរកាន់តែខ្ពស់មួយកម្រិតទៀត ក្នុងលក្ខខណ្ឌផ្លូវលំបាកៗ ហើយដែលអាចបញ្ជាដំណើរការកាន់តែរហ័សនិងងាយស្រួលដោយប្រើ ប៊ូតុងអេឡិចត្រូនិច (Dial-switch) ដើម្បីទទួលបានការបើកបរកាន់តែងាយស្រួលនៅគ្រប់ស្ថានភាពផ្លូវ។ មុខងាយ X-MODE មាននាទីគ្រប់គ្រងលើការបញ្ចេញកម្លាំងនៃម៉ាស៊ីនប៊ុកស័រ, ប្រព័ន្ធប្រអប់លេខ CVT, ប្រព័ន្ធបែងចែកកម្លាំងអូសកង់ទាំងបួន SAWD រួមទាំងប្រព័ន្ធជំនួយហ្វ្រាំង ជួយឲ្យអ្នកបើកបរឆ្លងកាត់រាល់ឧបសគ្គលំបាកៗដោយងាយស្រួល។

មុខងារមួយទៀតដែលបំពាក់ជាស្តង់ដារសម្រាប់រថយន្ត Forester ថ្មីនេះ គឺ ប្រព័ន្ធកំលាំងសន្ទុះ (Active Torque Vectoring) ដែលអាចឲ្យអ្នកបើកបរគ្រប់គ្រងរថយន្តបានកាន់តែសុក្រិតទៅតាមសេចក្ដីត្រូវការ ធានាបាននូវការបត់ផ្លូវកោង ក៏ដូចជាការបញ្ជាចង្កូតយ៉ាងមានប្រសិទ្ធភាព ដើម្បីបញ្ជៀសគ្រោះថ្នាក់។ ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិនឹងដំណើរការបន្ថយកម្លាំងកង់ដែលនៅកង់ខាងក្នុង ដោយបញ្ជូនកំលាំងបន្ថែមទៅកង់ដែលនៅក្រៅ រាល់ពេលនៃការបទផ្លូវកោងខ្លាំង។

រថយន្ត SUBARU Forester ស៊េរីថ្មីនេះ មានកម្ពស់ពីដីខ្ពស់ជាងគេ ដែលមានកម្ពស់រហូតដល់ទៅ ២២០មីលីមែត្រ។ កម្ពស់ពីដីកាន់តែខ្ពស់ កាន់តែប្រសើរក្នុងការធ្វើដំណើរឆ្លងកាត់ភ្លៀងខ្លាំង តំបន់ទឹកជំនន់ និងភូមិសាស្រ្តផ្លូវបឹងទន្លេជាដើម។ ចំណុចកាន់តែប្រសើរមួយទៀតសម្រាប់រងយន្ត Forester ថ្មីនេះ គឺការបង្កើនសមត្ថភាពផ្ទុកទំនិញ (សរុប 1,775 លីត្រ, ដែលមានកំណើនរហូតដល់ 251 លីត្រ បើធៀបនឹងម៉ូដែលមុន) ក្នុងនោះទ្វារក្រោយអាចបើកបានកាន់តែធំ សម្រាប់ការលើលដាក់ទំនិញ និងរើចេញវិញកាន់តែងាយស្រួល។ ចម្រឹងដំបូលកាន់តែខ្ពស់ ផ្តល់នូវលទ្ធភាពផ្ទុកទំនិញកាន់តែច្រើន ជាពិសេសសម្រាប់ការធ្វើដំណើរចូលព្រៃឡើងភ្នំតែម្តង។ ដោយយកគំរូបទដ្ឋានតាម រចនាបទសាស់ស៊ីថ្មីបែប Subaru Global Platform ក៏មានន័យថា រថយន្ត Subaru Forester ស៊េរីថ្មីនេះ មានគំលាតកង់កាន់តែធំជាងម៉ូដែលមុន រហូតដល់ទៅ 30mm ដែលធ្វើឲ្យចន្លោះដាក់ជើងកាន់តែធំជាងមុនរហូតដល់ 33mm។

រចនាបថផ្ទៃខាងក្នុងថ្មី នៃរថយន្ត Subaru Forester នេះកាន់តែបង្កើនផាសុកភាពដល់អ្នកបើកបរក៏ដូចជាអ្នករួមដំណើរ។ លក្ខណៈពិសេសជាច្រើនរួមមាន ចន្លោះសម្រាប់ដាក់អីវ៉ាន់ខាងក្រោយកៅអីនីមួយៗ, ម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរក្រោយ, រន្ធសាកថ្ម USB សម្រាប់អ្នកដំណើរក្រោយ, ប្រព័ន្ធបំពងសម្លេង (ម៉ាញ៉េ) ដែលមានទំហំអេក្រង់ថាច់ស្រ្គីនទំហំ ៨អ៊ីញ ដែលអាចផ្ជាប់ទៅនឹងទូរស័ព្ទតាមរយៈ Apple CarPlay និង Android Auto ដោយផ្តល់ឲ្យអ្នកបើកបរនូវព័ត៌មានចាំបាច់ និងងាយស្រួល។

ប្រព័ន្ធសុវត្តិភាព រួមជាមួយនឹងពានរង្វាន់សម្រាប់បញ្ជាក់បច្ចេកវិទ្យា Subaru បានឈ្នះពានរង្វាន់សុវត្ថិភាពជាច្រើននៅទូទាំងពិភពលោក ក្នុងការបង្កើនសុវត្តិភាពសម្រាប់អ្នកបើកបរ ក៏ដូចជាអ្នកថ្មើរជើង។ ឆ្នាំ២០២០ រថយន្ត Forester ដែលមានបំពាក់ប្រព័ន្ធ អាយសៃហ៍ (EyeSight) ទទួលបានពាលរង្វាន់ TOP SAFETY PICK+ (TSP+) ពីវិទ្យាស្ថាន IIHS, ប្រព័ន្ធ អាយសៃហ៍(EyeSight) នេះ ដែលក៏បានធ្វើឲ្យម៉ូដែល Forester និង XV ទទួលបានពាន់រង្វាន់ Advanced Safety Vehicle Triple Plus award នៅឆ្នាំ 2018-2019 ក្នុងកម្មវិធី JNCAP។ រចនាបទសាស់ស៊ី Subaru Global Platform បានធ្វើឲ្យរថយន្ត Forester ឈ្នះពានរង្វាន់ JNCAP 2018-2019 Grand Prix Award។ ប្រព័ន្ធបែងចែកកម្លាំង និងគ្រប់គ្រងកង់ទាំងបួន Symmetrical All-Wheel Drive ជួយឲ្យ Subaru ឈរនៅលំដាប់លេខមួយ សម្រប់ការពេញចិត្តពីអតិថិជន នៅ American Consumer Satisfaction Index។ ការរក្សាលំនឹងម៉ាស៊ីនគ្មានគូរប្រៀបនៃម៉ាស៊ីន ប៊ុកស័រ ដែលមានទីប្រជុំទំងន់ទាប ធ្វើឲ្យ Newsweek ដាក់ឈ្មោះឲ្យ Subaru ជាម៉ាករថយន្តដែលមានការពេញចិត្តខ្លាំងបំផុត the Most Desired Automotive Brands។

លោកអ្នកដែលចង់ស្វែងយល់គ្រប់ម៉ូដែលអ្នកគាំទ្រ Forester នៅទូទាំងប្រទេសអាចធ្វើការជ្រើសរើស និងកម្មង់ ស្តាយ និង លំដាប់ ស្ព័រ GT Edition. កញ្ចប់តុបតែងបែប GT Edition ធ្វើឲ្យរថយន្ត Forester មើលទៅកាន់តែហាប់ កាន់តែមានលក្ខណៈស្ព័រ រួមជាមួយយ៉ាន់កង់ទំហំ ១៨អ៊ីញ។ កញ្ចប់ GT Edition ក៏មានភ្ជាប់ជាមួយនឹងរចនាបទស្បែកពីរពណ៌ផងដែរ។ ស្តុកមានសម្រាប់បញ្ជាទិញភ្លាម។ ព័ត៌មានលំអិត សូមចូលទៅកាន់ www.subaru.asia/kh

ចំពោះតម្លៃសម្រាប់លក់នៅលើទីផ្សារប្រទេសកម្ពុជាមាន៖

  • រថយន្ត Subaru Forester ប្រភេទម៉ាស៊ីន 2.0i-L មានតម្លៃ ៦០ ០០០ដុល្លារ
  • រថយន្ត Subaru Forester ប្រភេទម៉ាស៊ីន 2.0i-S EyeSight មានតម្លៃ ៦៤ ០០០ដុល្លារ
  • រថយន្តSubaru Forester ប្រភេទម៉ាស៊ីន 2.0i-S EyeSight GT Edition មានតម្លៃ ៧២ ០០០ដុល្លារ

ព័ត៌មានសម្រាប់លម្អិតអាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 023 994 628 ឬ​អាច​ទៅ​កាន់ Showroom របស់​ក្រុមហ៊ុន Subaru ដែល​មាន​ទិតាំង​នៅ​អគារលេខ 175 - 179 មហាវិថីសហព័ន្ធ​រុស្ស៊ី៕

មតិយោបល់