• 2020-09-11 08:19:04
  • ព័ត៌មាន

Huawei ប្រកាសចេញផលិតផលថ្មីច្រើនសន្ធឹក កាលពីម្សិលមិញ

  • 2020-09-11 08:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញនេះ សន្និសីទអ្នកអភិវឌ្ឍកម្មវិធីក្រុមហ៊ុនហួវៃ ប្រចំាឆ្នាំ ២០២០ (រួមគ្នា) ត្រូវបានប្រារព្ធធ្វើឡើងនៅឯ Songshan Lake ទីក្រុង DONGGUAN ប្រទេសចិន។

នៅក្នុងសុន្ទរកថា ក្រុមហ៊ុន Huawei បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0, EMUI 11, HMS (Huawei Mobile Services), HUAWEI HiLink និង HUAWEI Research ។ ការកែលំអទាំងនេះនឹងអនុញ្ញាតដល់អ្នកអភិវឌ្ឍកម្មវិធីសកល និងដៃគូប្រព័ន្ធអេកូឡូស៊ី ក្នុងការផលិតនូវឧបករណ៍ឆ្លាតវៃបែបច្នៃប្រឌិត ដែលនឹងផ្តល់នូវបទពិសោធន៍ដ៏ថ្មីស្រឡាងសម្រាប់អ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei ក៏បានបង្ហាញនូវផលិតផលថ្មីចំនួន ៦ ដូចជា HUAWEI MateBook X, HUAWEI MateBook 14, HUAWEI WATCH GT 2 Pro, HUAWEI FreeBuds Pro, HUAWEI WATCH FIT និង HUAWEI FreeLace Pro ដែលនឹងផ្តល់បទពិសោធន៍ថ្មីគ្រប់សេណារីយ៉ូទាំងដល់អ្នកប្រើប្រាស់។

ក្នុងរយៈពេលបីថ្ងៃនេះ ក្រុមហ៊ុន Huawei នឹងប្រមូលផ្តុំអ្នកអភិវឌ្ឍកម្មវិធីមកពីជុំវិញពិភពលោកតាមរយៈវេទិការបច្ចេកវិទ្យាខ្នាតអន្តរជាតិដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។ វានឹងផ្តល់នូវឱកាសសម្រាប់អ្នកអភិវឌ្ឍកម្មវិធីក្នុងការ ភ្ជាប់បណ្តាញសហការ និង រិះរកវិធីដើម្បីនាំមកនូវបទពិសោធន៍ដ៏ថ្មីអស្ចារ្យ គ្រប់សេណារីយ៉ូ សម្រាប់អ្នកប្រើប្រាស់គ្រប់រូប។

លោក Richard Yu ប្រធាននាយកប្រតិបត្តិ ផ្នែកអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា ៖ “របកគំហើញរបស់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីគឺជាលទ្ធផលនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកអភិវឌ្ឍកម្មវិធីនិងដៃគូសកល។“ ក្រុមហ៊ុន Huawei នឹងបើកនូវបច្ចេកវិទ្យាស្នូលក៏ដូចជាសមត្ថភាពផ្នែក software និង hardware ដល់អ្នកអភិវឌ្ឍកម្មវិធី ដោយសហការជាមួយពួកគេដើម្បីជំរុញការច្នៃប្រឌិតថ្មីនៃប្រព័ន្ធអេកូឡូស៊ីឆ្លាតវៃ។ អ្នកអភិវឌ្ឍកម្មវិធីរបស់យើងម្នាក់ៗគឺផ្កាយរះនៅពេលយប់ដ៏ខ្មៅងងឹតបំផុត។ អ្នកអភិវឌ្ឍន៍របស់យើងម្នាក់ៗគឺជាដួងតារា ដែលមានសមត្ថភាពអាចធ្វើឲ្យពេលយប់ងងឹតខ្លាំងបំផុត ក្លាយជាមានពន្លឺត្រចេះត្រចង់ តាមរយៈការរួមបញ្ចូលគ្នាជាបណ្តុំ៕

មតិយោបល់