• 2020-09-11 07:40:45
  • ព័ត៌មាន

Note20 Ultra មួយប្រភេទនេះ ចំណាយដើមផលិតមិនដល់ ៥៥០ដុល្លារទេ

  • 2020-09-11 07:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Counterpoint Research បាន​ចេញ​ផ្សាយ​ការ​សិក្សា​លើ​ថ្លៃ​​ចំណាយ​លើ​ការ​ផលិត​ Galaxy Note20 Ultra 5G ប្រភេទ​ប្រើ​ឈីប Snapdragon ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​ដូច​ជា​អាមេរិក​ក្នុង​តម្លៃ​ ១៣០០​ដុល្លារ។ ​

របាយការណ៍​របស់ Counterpoint បាន​ឲ្យ​ដឹង​ថា​​ថ្លៃ​​ចំណាយ​​លើ​ Note20 Ultra ​​មាន​ត្រឹម​ ៥៤៨,៩​ដុល្លារ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​ថ្លៃ​គ្រឿង​បន្លាស់​មាន​ចំនួន ៤៦៨​ដុល្លារ និង​ផ្សេងៗ​ទៀត​ជា​ថ្លៃ​​ប៊ិច S-Pen (២៥​ដុល្លារ), ប្រអប់​ (១,២​ដុល្លារ), កាស​និង​សំបក​ការពារ (៥​ដុល្លារ), ឆ្នាំង​សាក​និង​ខ្សែ​សាក (៦​ដុល្លារ), ថ្លៃ​ដំឡើង​និង​ធ្វើ​តេស្ត (១៨,៧​ដុល្លារ) និង​ថ្លៃ​កម្មសិទ្ធ​បញ្ញា​ជា​មួយ Software (២៥​ដុល្លារ)។

ក្នុង​ចំណោម​ថ្លៃ​ដើម មាន ៥០% គឺ​ជា​វត្ថុធាតុ​ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​សាខា​របស់ Samsung Electronics ដូច​ជា​​អេក្រង់​តម្លៃ ៩១,៥​ដុល្លារ ផ្គត់ផ្គង់​ដោយ​​ក្រុមហ៊ុន​ Samsung Display ជា​ដើម។ ចំណែក Qualcomm វិញ​មាន​ចំណែក ៣៩,៣% ក្នុង​នោះ​មាន​បន្ទះ​ឈីប Snapdragon 865+ តម្លៃ ៥៧​ដុល្លារ ដែល​ត្រូវ​តែ​ជាវ​ជា​មួយ​ Modem 5G ដាច់​ដោយ​ឡែក​តម្លៃ ៩៧,២​ដុល្លារ។

Counterpoint Research មិន​បាន​​ប្រាប់​ថា​ Galaxy Note20 Ultra ដែល​ប្រើ​ឈីប​ Exynos 990 មាន​ថ្លៃ​ដើម​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បាន​សន្និដ្ឋាន​ថា​ការ​​ដែល​គ្រឿង​បន្លាស់ ៧០% ជា​របស់​​ Samsung ​ដូច​នេះ​ក្រុមហ៊ុន​នឹង​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ជាង​​ប្រភេទ​ប្រើ​ឈីប Snapdragon៕​​​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់