• 2020-09-10 08:19:01
  • ផលិតផលថ្មី

ស្ងាត់ៗ Huawei ចេញ HarmonyOS 2.0 អាចមានប្រើលើស្មាតហ្វូនឆ្នាំក្រោយ

  • 2020-09-10 08:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​ប្រកាស​អំពី​ប្រព័ន្ធ​ប្រតិបត្តិការ​ HarmonyOS ក្នុង​កម្មវិធី​ Huawei Deveoper Conference កាល​ពី​ឆ្នាំ​មុន ហើយ​​ឆ្នាំ​នេះ​ក្នុង​កម្មវិធី​​ដដែល​ ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ HarmonyOS 2.0 ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី។

Huawei បាន​បញ្ជាក់​ថា​ប្រភេទ Beta (សាក​ល្បង)​ នៃ HarmonyOS 2.0 SDK នឹង​មាន​ឲ្យ​ប្រើ​សម្រាប់​ស្មាតហ្វូន ទូរទស្សន៍ និង​ឧបករណ៍​ពាក់​ក្បាល​ក្នុង​ថ្ងៃ​ទី​១០ ខែ​កញ្ញា នេះ​ត​ទៅ។ ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ប្រភេទ​សាក​ល្បង​នៃ Developer Tool នឹង​​មាន​ឲ្យ​ប្រើ​លើ​ស្មាតហ្វូន​​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០។

លោក Richard Yu នាយក​ប្រតិបត្តិ​ផ្នែក​ផលិតផល​របស់ Huawei បាន​​លើក​ឡើង​អំឡុង​កម្មវិធី HDC នា​ឆ្នាំ ២០២០​ ថា ៖ "ដូច​នេះ ប្រហែល​ជា​ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ យើង​នឹង​ឃើញ​មាន​ស្មាតហ្វូន​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ HarmonyOS៕”​​​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់