- 2020-09-10 02:14:13
- ព័ត៌មាន
កម្មវិធីជាង ៣០០លើ Android រកឃើញមានបញ្ហាដោយសារ Crypto Bugs
- 2020-09-10 02:14:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីជាង ៣០០លើ Android រកឃើញមានបញ្ហាដោយសារ Crypto Bugs
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក បានរកឃើញភាពចន្លោះប្រហោងនៅក្នុងការសរសេរកូដ (Crypto Bugs) សម្រាប់កម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ Android ចំនួន៣០៦ ដោយប្រើប្រាស់កម្មវិធីដែលគេបង្កើតឡើងហៅថា CRYLOGGER។
Crypto Bugs គឺជាភាពចន្លោះប្រហោងនៅពេលដែលអ្នកអភិវឌ្ឍន៍កម្មវិធីមិនបានប្រព្រឹត្តទៅតាមលក្ខខណ្ឌនៅក្នុងការសរសេរកូដដូចជា ប្រើប្រាស់លេខសម្ងាត់ដែលងាយនឹងស្មានដឹង និងមិនប្រើប្រាស់ប្រព័ន្ធ HTTPS ជាដើម ដែលបញ្ហាទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងឧបករណ៍របស់ពួកគេរងការវាយប្រហារពីជនអនាមិក។
កាលពីខែតុលាឆ្នាំ២០១៩ ក្រុមអ្នកស្រាវជ្រាវបានសាកល្បងប្រើកម្មវិធីរបស់ពួកគេដើម្បីធ្វើការត្រួតពិនិត្យទៅលើកម្មវិធី Android ដែលពេញនិយមបំផុតចំនួន ១៧៨០ ហើយក្នុងនោះគេបានរកឃើញកម្មវិធីចំនួន៣០៦ ដែលមិនបានប្រព្រឹត្តទៅតាមលក្ខខណ្ឌនៅក្នុងការសរសេរកូដ ដើម្បីការពារសុវត្ថិភាពរបស់កម្មវិធីពីការវាយប្រហារផ្សេងៗ។
ផ្ទុយទៅវិញអ្វីដែលធ្វើឱ្យក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ នៅពេលដែលពួកគេទាក់ទងទៅក្រុមអ្នកបង្កើតកម្មវិធីទាំងនោះ មានតែ ១៨នាក់ប៉ុណ្ណោះ ដែលបានទាក់ទងត្រឡប់មកពួកគេវិញ បន្ទាប់ពីទទួលបានអុីមែលលើកដំបូង ចុងក្រោយមានតែ ៨នាក់ទេ ដែលនៅបន្តផ្ដល់យោបល់ដែលមានសារៈប្រយោជន៍ជាមួយនឹងការស្រាវជ្រាវ។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រាវជ្រាវពុំបានធ្វើការផ្សព្វផ្សាយឈ្មោះរបស់កម្មវិធីដែលមានបញ្ហាទាំងនេះទេ ដើម្បីចៀសវាងពីការវាយប្រហារណាមួយនោះ៕
ប្រភព៖ Anti Cyber Crime Department