• 2020-09-10 03:00:00
  • ព័ត៌មាន

ឆែកមើលតម្លៃឡាន Mercedes E-Class ឆ្នាំ២០២១ ទាំង ៤ ប្រភេទ

  • 2020-09-10 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានបង្ហាញខ្លួនកាលពីខែមិនាកន្លងទៅ ឥឡូវនេះក្រុមហ៊ុន Mercedes បានប្រកាសពីតម្លៃលក់ផ្លូវការនៃរថយន្ត E-Class ប្រភេទតួខ្លួន Sedan, Coupe, Cabriolet និង All-Terrain ស៊េរីឆ្នាំ២០២១។

សម្រាប់ស៊េរីឆ្នាំ២០២១ ត្រកូល E-Class នេះទទួលបានការអាប់ដេតលើការឌីហ្សាញ, បច្ចេកវិទ្យាក្នុងកាប៊ីនរថយន្តច្រើនជាងមុន និងកាន់តែប្រណីតជាងមុនផងដែរ ហើយថែមទាំងបន្ថែមជម្រើសម៉ាស៊ីនថ្មីទៀតផង។

E-Class Sedan ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី​៥៤ ២៥០ដុល្លារ ខណៈ E-Class Coupe មានតម្លៃចាប់ពី ៦៤ ៩៥០ដុល្លារ។ ចំណែកឯ E-Class Cabriolet វិញ មានតម្លៃចាប់ពី ៧១ ៩៥០ដុល្លារ ហើយ E-Class All-Terrain គឺចាប់ពី ៦៧ ៦០០ដុល្លារ។

ក្នុងនោះផងដែរ Mercedes E-Class ផ្តល់ជម្រើសជាច្រើនម៉ូដែល ដូចជា E350 4Matic Sedan និង E450 4Matic Sedan , E450 4Matic Coupe និង E450 4Matic Cabriolet , AMG E53 Sedan និង AMG E63 S Sedan , AMG E53 Coupe និង AMG E53 Cabriolet ហើយចុងក្រោយគឺ AMG E63 S Wagon៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់