• 2020-09-09 03:49:29
  • ព័ត៌មាន

BMW 4-Series Dark Edition ឆ្នាំ២០២១ ថ្មី មានលក់តែក្នុងប្រទេសមួយនេះប៉ុណ្ណោះ

  • 2020-09-09 03:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត 4-Series Dark Edition ស៊េរីឆ្នាំ២០២១ ថ្មី នៅលើទីផ្សារប្រទេសអារ៉ាប់រួម ដែលវាមានតួខ្លួនពណ៌ខ្មៅយ៉ាងពិសេស ហៅថា Sapphire Black។

រថយន្ត BMW 4-Series Dark Edition នេះ មានបំពាក់កញ្ចប់ M Sport Package ជាមួយនឹងចង្កៀងមុខ BMW Individual Shadowline ព្រមទាំងកញ្ចប់ M Carbon Package នៅលើគម្របកញ្ចក់ចំហៀង, កាងខាងមុខ, កាងខាងក្រោយ និងកាងកាត់ខ្យល់ខាងក្រោយ ផងដែរ។

ក្រៅពីនោះ វាមានបំពាក់យ៉ាន់ទំហំ ១៩អ៊ីញ, ហ្វ្រាំង M Sport, ពូកស្បែក Vernasca Cognac, ដៃចង្កូត M Sport, ប្រព័ន្ធសំឡេង Harman Kardon, ខ្សែក្រវ៉ាត់ M Sport និងដំបូល Sunroof ទៀតផង។

4-Series Dark Edition បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៤សេះ ដំណើរការដោយប៉ុងមួយវិលកង់ក្រោយ RWD ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់