• 2020-09-08 02:58:20
  • ហាងឆេងផលិតផល

OnePlus 8 Pro លក់តាមហាងពេលនេះ ធ្លាក់ថ្លៃជាង ២០០ដុល្លារ

  • 2020-09-08 02:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ផ្ដើមបង្ហាញវត្តមានលើទីផ្សារកម្ពុជា នៅក្នុងខែ មេសា OnePlus 8 និង OnePlus 8 Pro បាន​បន្ត​ធ្លាក់​ថ្លៃ​ដាក់​លក់​នៅ​តាម​ហាង។

ទូរសព្ទ​ដែល​មាន RAM រហូត​ដល់​ 12GB នេះ ចេញលក់មានតម្លៃ ៦៩៩ដុល្លារ ទំហំ ១២៨GB RAM8GB និងតម្លៃ ៧៩៩ដុល្លារ ទំហំ ២៥៦GB RAM12GB។ ចំណែក OnePlus 8 Pro មានតម្លៃ ៩៩៩ដុល្លារ សម្រាប់ទំហំ ២៥៦GB RAM12GB។

តាមប្រភពពីហាង គួង អុី សម្រាប់ OnePlus 8ទំហំ ១២៨GB ទំហំ RAM8GB តម្លៃខ្ទង់ ៥៣៩ដុល្លារ។ទំហំ ២៥៦GB ទំហំ RAM12GB តម្លៃខ្ទង់ ៥៨៩ដុល្លារ។ OnePlus 8 Proទំហំ ២៥៦GB ទំហំ RAM12GB តម្លៃខ្ទង់ ៧៨៩ដុល្លារ។

មានការធ្លាក់ចុះអស់ជាង ១០០ដុល្លារ បើធៀបទៅនិងពេលលក់ដំបូង ទាំងសម្រាប់ OnePlus 8 លើកលែងតែ OnePlus 8 Pro ទំហំ ២៥៦GB ដែលថយចុះតម្លៃជាង ២០០ដុល្លារ៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់