• 2020-09-07 06:37:16
  • ព័ត៌មាន

iPhone XR អាចឈប់លក់ដើមឆ្នាំក្រោយ ដោយមាន iPhone ថ្មីមកជំនួស

  • 2020-09-07 06:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​កន្លង​មក​នេះ​មាន​ដំណឹង​លេច​ចេញ​អំពី​​ជោគ​វាសនា​​របស់ iPhone XR ហើយ​ពេល​នេះ​គេ​ទំនង​ជា​បាន​ដឹង​ច្បាស់​ហើយ​ថា iPhone XR នឹង​ឈប់​លក់​នា​ពេល​ណា ហើយ​មាន​ស្មាតហ្វូន​ណា​ចូល​មក​ជំនួស​តំណែង​វា។

បើ​តាម​ការ​អះអាង​របស់​អ្នក​ចែកចាយ​ព៌ត័មាន​លេច​ធ្លាយ​ឈ្មោះ​ថា Komiya អាច​អះអាង​ថា​ក្រោយ​ពី​ប្រកាស​ចេញ iPhone 12 ក្រុមហ៊ុន Apple នឹង​ឈប់​លក់ iPhone 11 Pro និង iPhone 11 Pro Max។ ចំណែក​ឯ iPhone XR នឹង​ដក​ចេញ​ពី​ទីផ្សារ​នៅ​​ចុង​​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២១ ផង​ដែរ។

ប្រភព​ខាង​លើ​បាន​និយាយ​ថា​ Apple នឹង​​ដាក់​លក់​ស្មាតហ្វូន​ម៉ូដែល​ថ្មី​ដែល​មាន​ឈ្មោះ​ថា iPhone 12s ​​នៅ​ត្រីមាស​ទី​ពីរ​​នៃ​ឆ្នាំ ២០២១។ iPhone 12s អាច​ជា​ប្រភេទ iPhone 12 ដែល​មាន​គាំទ្រ​តែ​សេវា 4G ខុស​ពី iPhone 12 ចំនួន​បួន​ម៉ូដែល​ទៀត​ដែល​សុទ្ធ​តែ​គាំទ្រ​បច្ចេកវិទ្យា 5G៕​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់