• 2020-09-07 06:55:06
  • ព័ត៌មាន

ចាប់ពីឆ្នាំ២០២១ ទៅ Microsoft នឹងបិទ Adobe Flash Player ហើយ!

  • 2020-09-07 06:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតក្រុមហ៊ុន Microsoft បានប្រកាសឈប់គាំទ្រកម្មវិធី Adobe Flash Player ឱ្យ​មាន​នៅ​ក្នុង​កម្ម​វិធី Web Browser របស់ខ្លួនរួមមាន Microsoft Edge (ទាំង Microsoft Edge v88 និង Microsoft Edge Legacy) និង Internet Explorer 11 ត្រឹមខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

កម្មវិធី Flash Player ត្រូវបានប្រកាសឱ្យឈប់ប្រើប្រាស់តាំងពីអំឡុងឆ្នាំ២០១៧ មកម្លេះ រួម​ជា​នឹង​ក្រុម​ហ៊ុន​ផលិត Browser ដូចជា Apple, Google, Microsoft និង Mozilla ដោយឡែក មានតែ Facebook តែប៉ុណ្ណោះដែលនៅតែត្រូវការពឹងផ្អែកទៅលើ Flash Player ដើម្បី​ឱ្យ​ហ្គេម​មួយ​ចំនួន​អាច​ដំណើរការបាន។

ការសម្រេចចិត្តបែបនេះព្រោះតែចំនួនអ្នកប្រើប្រាស់កម្មវិធី Flash Player កំពុងមានការធ្លាក់ចុះ ហើយ​ស្រប​ពេលជាមួយនឹងបច្ចេកវិទ្យាបើកចំហថ្មីៗដែលមានសុវត្ថិភាព និង​មាន​ដំណើរ​ការ​ល្អ​ជាង​មុនដូចជា HTML5, WebGL និង WebAssembly ជាដើម ដែលធ្វើឱ្យកម្មវិធី Flash Player លែង​មាន​ប្រជា​ប្រិយ​ភាពដូចមុន។

ចាប់ផ្តើមនៅខែមករា ឆ្នាំ២០២១ កម្មវិធី Flash Player នឹងត្រូវបានបិទដោយស្វ័យប្រវត្តិ ហើយ​ជា​បន្ត​ទៀត​ក្រុមហ៊ុននឹងដាក់ចេញនូវ "Update for Removal of Adobe Flash Player" តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នៅលើវិនដូ (Windows Update) ដែលនឹងលុបកម្មវិធី Flash ចោលផងដែរ។

សូមបញ្ជាក់ផងដែរថាកាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Adobe ក៏បានប្រកាសឱ្យដឹងថា នៅពេល Flash ឈាន​ដល់​កាល​បរិច្ឆេទ​បញ្ចប់​ក្រុម​ហ៊ុន​មិន​ត្រឹម​តែ​មាន​គម្រោង​បញ្ឈប់​ការ​ផ្តល់​ជូន​នូវ​ការ​ធ្វើ​បច្ចុប្បន្នភាព (Update) ប៉ុណ្ណោះទេ ហើយពួកគេក៏មានគម្រោងនឹងដកតំណទាញយក (Download Link) Flash Player ចេញពីគេហទំព័ររបស់ពួកគេផងដែរ ដើ​ម្បី​ចៀស​វាង​កុំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បញ្ចូល​កម្ម​វិធី Flash ដែលអាចប្រឈមនឹងការវាយប្រហារថ្មីៗបន្តទៀត ជាពិសេស​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​បញ្ចប់​ការ​ធ្វើបច្ចុប្បន្នភាពនោះ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់