- 2020-09-07 02:47:42
- ព័ត៌មាន
បញ្ជីស្មាតហ្វូន Android កំពូលល្បឿន រកឃើញជើងឯកថ្មី
- 2020-09-07 02:47:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ជីស្មាតហ្វូន Android កំពូលល្បឿន រកឃើញជើងឯកថ្មី
ចន្លោះមិនឃើញ
Xiaomi Mi 10 Ultra គឺជាស្មាតហ្វូនល្អឯកមួយប្រចាំឆ្នាំ ២០២០ ដែលអាចធ្វើបានល្អលើការងារជាច្រើន។ ប្រតិបត្តិការលើស្មាតហ្វូននេះរ៉ាប់រងដោយបន្ទះឈីប Snapdragon 865 ជាមួយនឹង RAM ដែលមានជម្រើសទំហំដល់ ១៦GB ជាប្រភេទ LPDDR5 និងអង្គផ្ទុកទំហំ ៥១២GB ប្រភេទ UFS 3.1។
AnTuTu បានបញ្ចេញបញ្ជីស្មាតហ្វូន Android កំពូលប្រចាំខែសីហាសម្រាប់ស្មាតហ្វូនដែលលក់នៅប្រទេសចិន ដែលជាលទ្ធផល Mi 10 Ultra ឈរនៅចំណាត់ថ្នាក់លេខមួយដែលមានពិន្ទុសរុប ៦៤៦ ៧៣០ ពិន្ទុ។ ពិន្ទុនេះគឺបានមកពីការធ្វើតេស្តលើ Mi 10 Ultra ជាង ១ពាន់គ្រឿង ដែលតេស្តលើកម្មវិធី AnTuTu V8 ចន្លោះថ្ងៃទី១ ដល់ទី៣១ ខែកក្កដា។
ស្មាតហ្វូនជាប់លេខពីរគឺ iQOO 5 ប្រើប្រាស់ឈីប Snapdragron 865 ដែលមានពិន្ទុសរុប ៦៣៧ ៦១៦ពិន្ទុ។ ចំណែកលេខបីគឺបានលើស្មាតហ្វូន Asus ROG Phone 3 ដែលប្រើប្រាស់ឈីប Snapdragon 865+ ប៉ុន្តែមានពិន្ទុសរុប ៦២៩ ២៤៥ពិន្ទុ។
ចំណាត់ថ្នាក់ជាបន្តបន្ទាប់គឺ Black Shark 3S, vivo X50 Pro+, OPPO Find X2 Pro, Mi 10 Pro, iQOO Neo3 និង Redmi K30 Pro៕