• 2020-09-07 03:00:00
  • ព័ត៌មាន

ឡានអគ្គិសនីរបស់ Honda ធ្លាក់ក្នុងការធ្វើតេស្តចាក់អន្ទង់ (មានវីដេអូ)

  • 2020-09-07 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តស៊េរីថ្មីៗដែលទើបតែចេញលក់លើទីផ្សារបច្ចុប្បន្ន មិនមែនសុទ្ធតែអាចជាប់ក្នុងការធ្វើតេស្តចាក់អន្ទង់ Moose Test ឡើយ។ ដើម្បីអាចទទួលបានជោគជ័យក្នុងការធ្វើតេស្តនេះ រថយន្តនោះត្រូវតែប្រើល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង ឬលឿនជាងនេះ។

ជាក់ស្តែង រថយន្តអគ្គិសនី Honda e ដែលមានកម្លាំង ១៥២សេះ អាចរត់ស្ទុះពីកុងទ័រ ​០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៣វិនាទី និងមានល្បឿនអតិបរមា ១៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ក៏ធ្លាក់ក្នុងការធ្វើតេស្តរបស់ប្រទេសអេស្ប៉ាញនេះដែរ។

គួរឲ្យដឹងថា ការព្យាយាមដ៏ល្អបំផុតរបស់រថយន្ត Honda e គឺនៅល្បឿន ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង បើទោះបីជារថយន្តនេះមានទំនាញនៅផ្នែកកណ្តាលទាប ដោយសារការបំពាក់កញ្ចប់អាគុយអគ្គិសនីនៅក្រោមរថយន្តក្តី៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់