• 2020-09-06 09:39:23
  • ផលិតផលថ្មី

ទីបំផុត កំពូលស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G បំពាក់កាមេរ៉ាថតវីដេអូពីរប្លង់ក្នុងពេលតែមួយ តម្លៃត្រឹ $349 មានលក់ជាផ្លូវការនៅកម្ពុជាហើយ

  • 2020-09-06 09:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់មិញ ក្រុមហ៊ុនហួវៃ បាន​ដាក់សម្ពោធជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova 7 SE 5G បំពាក់កាមេរ៉ា AI ភ្នែកបួន 64MP អាចថតវីដេអូពីរប្លង់ក្នុងពេលតែមួយ សាក ១០នាទី លេងជាប់លើស ៣ម៉ោង តម្លៃលក់ល្អបំផុតត្រឹមតែ ៣៤៩ដុល្លារ ផ្អើលអស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង កក្រើកឆាកតន្ត្រីហង្សមាស។

ការដាក់សម្ពោធនូវផលិតផលស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G លើកនេះ ពិតជាមិនធម្មតាទេ ដោយក្រុមហ៊ុនហួវៃ មិនត្រឹមតែវិនិយោគលើកម្មវិធី Concert ខ្នាតយក្ស ដែលមានវត្តមានកំពូលតារាចម្រៀងល្បីៗ រួមមាន ឱក សុគន្ធកញ្ញា ពេជ្រ សូលីកា កំលោះសង្ហារ លោកនីកូ សុវត្ថមុនីវណ្ណ និង សុវត្ថមុនីនាគ ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ប៉ុណ្ណោះទេ ថែមទាំង Live លើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការ Huawei, Smart Axiata, La Rue, និង ទំព័រហ្វេសប៊ុកផេក ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជាទៀតផង។

លោក ថង សារី ប្រធានផ្នែកទីផ្សារក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដោយសារមានការគាំទ្រ និងពេញនិយមខ្លាំងលើ Huawei nova ស៊េរីពីមួយជំនាន់ទៅមួយជំនាន់ ទើបក្រុមហ៊ុនហួវៃសម្រេច ដាក់សម្ពោធនូវ ស្មាតហ្វូនរៀមច្បង Huawei nova 7 SE 5G ដែលមានតម្លៃពិសេសត្រឹមតែ $349 ទ្រទ្រង់បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាក្រោយកម្រិតអាជីព4គ្រាប់ 64MP ភ្ជាប់មុខងារថ្មី វីដេអូ Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ។

លោក ថង សារី បន្ថែមថា៖ “យើងជឿជាក់ថា Huawei nova 7 SE 5G តម្លៃ $349 គឺជាស្មាតហ្វូនដែលមានអនុញ្ញាតឲ្យប្រជាជនកម្ពុជា សឹងតែគ្រប់គ្នាអាចមានលទ្ធភាព ប្រើប្រាស់ 5G ហ្វូន ដូចប្រទេសជឿនលឿនប្រចាំតំបន់អាស៊ី និងអឺរ៉ុបមួយចំនួនផងដែរ”។

សូមបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែអាប់ដេតសាហាវលើសពីតម្លៃ ទ្រទ្រង់បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាក្រោយកម្រិតអាជីព4គ្រាប់ 64MP ភ្ជាប់មុខងារថ្មី វីដេអូ Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម ហើយអាចហ្ស៊ូមបានរហូតដល់ 6X ថែមទៀតផង ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram។ លើសពីនេះ វាអាចថតវីដេអូកម្រិត 4K និង ថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក។ សម្រាប់ការថតរូបវិញកាន់តែអែម ដោយ Huawei nova 7 SE មានកាមេរ៉ាមេទំហំ 64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8MP (f/2.4) ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល (f/2.4) ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។

Huawei nova 7 SE 5G មានកាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។ Huawei nova 7 SE 5G ត្រូវបានរចនាឡើងដោយកញ្ចក់ 3D ស្រស់ស្អាតទាន់សម័យពណ៌ត្រូវចិត្តគឺ បៃតង ស្វាយ និង ទឹកប្រាក់ មានអេក្រង់ទំហំ 6.5” កម្រិតបង្ហាញ 2400x1080 ភិកស៊ែល ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB មានថាមពលថ្ម 4000mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចថាសហោះ Huawei SuperCharge 40W មានស៊ីមពីរ ទ្រទ្រង់បច្ចេកវិទ្យា 5G។

សម្រាប់ការទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ TADA, WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។ ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមានអាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search។

ទន្ទឹមនឹងការសម្ពោធដាក់លក់ទូរស័ព្ទស៊េរីថ្មី Huawei nova 7 SE 5G ក្នុងតម្លៃត្រឹមតែ $349 ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ក៏បង្ហាញនូវវត្តមានកុំព្យូទ័រយួរដៃស៊េរីថ្មី តាមរយៈប្រូម៉ូសិនពិសេស “Back To School” ឈ្នះរថយន្តទំនើប Audi Q2 ចំនួន 01 រង្វាន់ Band 4 ចំនួន1200រង្វាន់ និង នាឡិកាឆ្លាតវៃ GT2 ចំនួន 60 រង្វាន់ រាល់ការជាវ Huawei MateBook X Pro តម្លៃ $1699, MateBook 13 តម្លៃ $999, MateBook D 14 តម្លៃ $649 Matebook D 15 តម្លៃ $569 ទទួលបាន កាតាបស្ពាយ និង Bluetooth Mouse និង Voucher បញ្ចុះតម្លៃពិសេស សម្រាប់ការជាវទូរស័ព្ទ Huawei nova ស៊េរី។

ព្រឹត្តិការណ៍ដាក់សម្ពោធ Huawei nova 7 SE 5G ត្រូវបានបញ្ចប់ជោគជ័យពោរពេញដោយស្នាមញញឹម ក្រោមកម្រងរូបថតអនុស្សាវរីយ៍របស់ថា្នក់ដឹកនាំ ក្រុមហ៊ុន Huawei ដៃគូសហការ និងកំពូលតារាចម្រៀងល្បីៗ អមជាមួយនឹងកម្មវិធីស៊ីអារម្មណ៍ពិសេសចុងក្រោយ “ការប្រកាសដាក់លក់ Huawei nova 7 SE 5G តម្លៃត្រឹមតែ $349”។ ដល់ពេលដែលត្រូវផ្លាស់ប្តូរ ទៅកាន់ 5G ហើយ គ្នាយើង ចំណាយតែម្តងលើ Huawei nova 7 SE 5G គឺគ្រប់ទឹកតែម្តង បានទាំងស្មាតហ្វូន 5G អ៊ីនធឺណែតដើរលឿនដូចរន្ទះ កាម៉េរ៉ាវីដេអូពីរប្លង់ក្នុងពេលតែមួយ ម៉ាបេន៕

មតិយោបល់