• 2020-09-04 06:44:03
  • ព័ត៌មាន

នេះតម្លៃស្មាតហ្វូន 5G ថ្មីដែលធូរថ្លៃបំផុតរបស់ Samsung

  • 2020-09-04 06:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A42 5G បាន​បង្ហាញ​វត្តមាន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្នុង​នាម​ជា​ស្មាតហ្វូន 5G ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​របស់ Samsung គិត​ត្រឹម​បច្ចុប្បន្ន និង​ជា​ស្មាតហ្វូន 5G ធូរ​ថ្លៃ​ទី​បី​បន្ទាប់​ពី Galaxy A51 5G និង Galaxy A71 5G ដែល​ចេញ​កាល​ពី​ដើម​ឆ្នាំ។

​បើ​​តាម​វិបសាយ​ Samsung នៅ​អាល្លឺម៉ង់​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ Galaxy A42 5G នឹង​មាន​ដាក់​លក់​នៅ​អឺរ៉ុប​នា​ខែ​វិច្ឆិកា ​ក្នុង​តម្លៃ ៣៦៩​អឺរ៉ូ ដែល​ស្មើ​ប្រមាណ​ ៤៣៦​ដុល្លារ ហើយ​មាន​ជម្រើស​ពណ៌​ខ្មៅ ពណ៌​ស និង​ពណ៌​ប្រផេះ។

Galaxy A42 5G មាន​បំពាក់​អេក្រង់​ទំហំ ៦,៦​អ៊ីញ ​ប្រភេទ​ Super AMOLED ដែល​មាន​រចនាបថ​​ឈ្មោះ Infinity-U មាន​ក្បាល​ឆក​រាង​តំណក់​ទឹក, មាន​ថ្ម​ទំហំ ៥០០០ mAh និង​មាន​កាមេរ៉ា​ក្រោយ ៤​គ្រាប់។ កាមេរ៉ា​មេ​ទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ៨MP, កាមេរ៉ា Macro ទំហំ ៥MP និង​កាមេរ៉ា​វាស់​ជម្រៅ ៥MP និង​កាមេរ៉ា​មុខ​ទំហំ ២០MP មាន​មុខងារ Autofocus៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់