• 2020-09-04 04:15:04
  • ព័ត៌មាន

មើលតម្លៃឡាន SUV 7កៅអី ៥ម៉ូដែល កំពុងពេញនិយមនៅកម្ពុជានាឆ្នាំ ២០២០

  • 2020-09-04 04:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តប្រភេទSUV 7កៅអីភាគច្រើនមានកៅអីបីជួរអាច​ដឹកក្រុមគ្រួសារឬមិត្តភក្តិ​ដើរ​លេង​កម្សាន្ត​នា​ចុង​សប្តាហ៍​ ​ដែល​វា​ផ្នែកខាងក្នុងធំទូលាយប្រកបដោយផាសុកភាពរួមជាមួយការបើកបរប៉ុងពីរ និងកំពស់ពីដីខ្ពស់ល្មមគឺពិតជាធ្វើឱ្យរថយន្តប្រភេទSUV 7កៅអីមានការចាប់អារម្មណ៍ខ្លាំង។ រថយន្តប្រភេទ SUV 7កៅអី​មួយ​ចំនួន​ក៏​មាន​ផ្តល់ជូនអ្នកនូវភាពសន្សំសំចៃផ្នែកសេដ្ឋកិច្ច ស៊ីប្រេងតិច គុណភាពនៃការបើកបរ និងតម្លៃសមរម្យ។

ប្រសិនបើទំហំធំទូលាយនៃរថយន្តគឺជាចំណុចសំខាន់បំផុតក្នុងការស្វែងរករថយន្តប្រភេទ SUV 7កៅអីនោះ Sabay សូម​ណែនាំ​នូវ​​រថយន្តប្រភេទ SUV 7កៅអី​​ពេញនិយមទាំង៥ម៉ូឌែល​នៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ2020នេះ ៖

១. រថយន្ត Ssang Yong Rexton ឆ្នាំ2020 ៖ តម្លៃ $58,500 ផ្តល់ជូននូវការបើកបរដោយផ្អែកលើការរួមបញ្ចូលគ្នារវាងម៉ាស៊ីនម៉ាស៊ូត​ចំណុះ ២.២លីត្រ។

២. រថយន្ត MG RX8 ឆ្នាំ2020 ៖ បំពាក់ដោយម៉ាស៊ីន 2.0L Turbocharger ប៉ុងពីរដែលធ្វើឱ្យរថយន្តនេះមានថាមពលខ្លាំងនិងសន្សំសំចៃប្រេងខ្ពស់់ជាមួយនឹងតម្លៃពិសេស $55,000។

៣. រថយន្ត Toyota Fortuner ឆ្នាំ2020 ៖ វាជារថយន្តដែលប្រើជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ និងប៉ុងពីរដែលមានតម្លៃ $72,900។

៤. រថយន្ត Mazda CX-9 ឆ្នាំ2020 ៖ ម៉ាស៊ីនចំណុះ Turbocharged ចំណុះ ២,៥លីត្រ ៤ស៊ីឡាំងជាមួយតម្លៃ$85,000។

៥. រថយន្តNissan Terra ឆ្នាំ2020 ៖ ជាមួយនឹងតម្លៃ $64,900 រួមនឹងការបំពាក់ដោយម៉ាស៊ីន​ចំណុះ ២,៥លីត្រ​ប៉ុងមួយ។

មតិយោបល់