• 2020-09-04 03:20:31
  • ព័ត៌មាន

កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិធំជាងគេប្រចាំឆ្នាំ ត្រឡប់មកវិញហើយ!

  • 2020-09-04 03:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិឬហៅថា Robocon Cambodia លើកទី៧ ឆ្នាំ ២០២០ នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សកម្មភាព​ពេល​កំពុង​ប្រកួតកាល​ឆ្នាំ ២០១៨ រូបភាព៖ Robocon Cambodia

ចំពោះក្រុមដែលចូលរួមប្រកួតមានចំនួន១០ មកពីសាលាចំនួន ៦នឹងចូលរួមប្រកួតប្រជែងគ្នា ដើម្បីស្វែងរកជើងឯកប្រចាំឆ្នាំ ដែលនឹងត្រូវតំណាងកម្ពុជាក្នុងព្រឹត្តិការណ៍រ៉ូបូតអន្តរជាតិ ABU Robocon 2020។ រឹតតែពិសេសសម្រាប់ឆ្នាំនេះ វិញ្ញាសារនៃការប្រកួតគឺ រ៉ូបូតបាល់ឱប ដែលក្រុមទាំងអស់ត្រូវផលិតរ៉ូបូតចំនួនពីរ ដើម្បីចាប់ បោះ ទទួល ដាក់ និងទាត់បាល់ឱបឲ្យចូលទី។ វីដេអូវិញ្ញាសា៖

អ្វីដែលយើងត្រូវការពីសាធារណជន គឺជាការគាំទ្រលើកទឹកចិត្ត ក្រុមនិស្សិតរបស់យើង ទាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងការទស្សនាផ្ទាល់។ តើអ្នកគាំទ្រក្រុមណាដែរ?

អត្ថបទ៖ ម៉េងងី

មតិយោបល់