- 2020-09-04 01:30:04
- ផលិតផលថ្មី
MSI ចេញកំពូល Laptop ថ្មី ប្រើបន្ទះឈីបជំនាន់ទី១១ និងមុខងារពិសេសច្រើន
- 2020-09-04 01:30:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MSI ចេញកំពូល Laptop ថ្មី ប្រើបន្ទះឈីបជំនាន់ទី១១ និងមុខងារពិសេសច្រើន
ចន្លោះមិនឃើញ
កាលពីយប់មិញនេះ ក្រុមហ៊ុន MSI បានប្រកាសចេញនូវកំពូល Laptop ថ្មីរបស់ខ្លួន ត្រកូល Summit ដែលមានសមត្ថភាពខ្លាំង និងសម្បូរដោយមុខងារពិសេសច្រើនទៀតផង។
MSI Summit នេះមានបំពាក់បន្ទះឈីប Intel ជំនាន់ថ្មីចុងក្រោយបង្អស់ ជំនាន់ទី១១ ហើយរក្សាការឌីហ្សាញរាងស្តើង។ មិនតែប៉ុណ្ណោះ កំពូល Laptop នេះ ត្រូវបានផលិតឡើងដោយផ្តោតខ្លាំងលើអ្នកធ្វើការពីផ្ទះ ឬពីចម្ងាយ ដោយមានបំពាក់បន្ទះឈីប TPM Safety Chip (Trusted Platform Module), IR Internet Digicam សម្រាប់ស្កេនមុខ, កន្លែងស្កេនម្រាមដៃ, រន្ធ Thunderbolt ចំនួន៤ និង រន្ធសម្រាប់ microSD ជាដើម។
ឡេបថបត្រកូល Summit នេះក៏មានអេក្រង់ប្រភេទ Touchscreen ព្រមទាំងមានមុខងារកាត់សំឡេងរំខាន AI Noise Cancellation ដែល MSI អះអាងថា អាចកម្ចាត់សំឡេងរំខានបាន ក្នុងអំឡុងពេលតេវីដេអូ ទៀតផង។
កុំព្យូទ័រយួរដៃ MSI Summit នេះចែកចេញជា ៥ម៉ូដែល គឺ Summit E15, Summit E14, Summit B15, Summit B14 និងចុងក្រោយ Summit E13 Flip ដែលអាចបត់អេក្រង់បាន។ យ៉ាងណាក្ដី MSI មិនបានបញ្ជាក់អំពីតម្លៃលក់នៅឡើយទេ ប៉ុន្តែបានឲ្យដឹងថាឡេបថបត្រកូល Summit របស់ខ្លួននឹងចេញលក់ចាប់ពីខែតុលាតទៅ៕