• 2020-09-03 04:22:39
  • ព័ត៌មាន

ដឹងថ្ងៃដែល LG ប្រកាសចេញស្មាតហ្វូនបង្វិលរបស់ខ្លួន

  • 2020-09-03 04:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG បាន​ចេញ​មុខ​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​កាល​បរិច្ឆេទ​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​មាន​រចានបថ​ប្លែក ដែល​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​ខាង​មុខ​នេះ។

ការ​បញ្ជាក់​របស់ LG ធ្វើ​ឡើង​តាម​រយៈ​វីដេអូ​​ Teaser ​ដែល​មាន​បង្ហាញ​អំពី​អេក្រង់​ស្មាតហ្វូន​អាច​បង្វិល​បាន។ ស្មាតហ្វូន​ថ្មី​របស់ LG ត្រូវ​បាន​គេ​ដឹង​ថា​មាន​ឈ្មោះ​សម្គាល់​ថា "Wing” ដែល​វា​មាន​​អេក្រង់​ចំនួន​ពីរ​អាច​បង្វិល​ចុះ​ឡើង​បាន។

ស្មាតហ្វូន​នេះ​​លេច​ឮ​ថា​​មាន​អេក្រង់​មេ​ទំហំ ៦,៨អ៊ីញ គួប​ផ្សំ​ដោយ​អេក្រង់​ទី​ពីរ​មាន​ទំហំ ៤អ៊ីញ ហើយ​វា​ទំនង​ជា​ប្រើ​ឈីប Snapdragon 765G និង​មាន​កាមេរ៉ា​មេ​ទំហំ ៦៤MP។ ចំពោះ​តម្លៃ​វិញ​រំពឹង​ថា​មាន​ល្បាក់ ១០០០​​ដុល្លារ៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់