• 2020-09-02 06:07:13
  • ព័ត៌មាន

អ្នកបង្កើត Zoom កើនទ្រព្យ ៥ពាន់លានដុល្លារ ក្នុងពេលត្រឹមមួយថ្ងៃ

  • 2020-09-02 06:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Eric Yuan ដែល​ជា​នាយក​ប្រតិបត្តិ​​ និង​ជា​ស្ថាបនិក​​ក្រុមហ៊ុន​ Zoom បាន​បង្កើន​ទ្រព្យ​សម្បត្តិ​បន្ថែម ៥,២​ពាន់​លាន​ដុល្លារ កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​ក្រុមហ៊ុន​ខ្លួន​បាន​ចេញ​ផ្សាយ​លទ្ធផល​ចំណូល​ប្រចាំ​ត្រីមាស​ទី​ពីរ។

ក្រុមហ៊ុន​ Zoom បាន​និយាយ​ថា​ចំណូល​ប្រចាំ​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២០ មាន​កំណើន​ខ្ពស់​ជាង​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០១៩ រហូត​ដល់ ៣៥៥% ដែល​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​មួយ​ចំនួន។

លោក Eric Yuan រួម​ជា​មួយ​លោក Jeff Bezos និង​លោក Elon Musk គឺ​ស្ថិត​ក្នុង​ចំណោម​បុគ្គលិក​ដែល​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩។ តាម​ការ​ប៉ាន់​ស្មាន​របស់ Bloomberg លោក Eric Yuan នា​ពេល​នេះ​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់ ១៦,៤​ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង​ជាង ៣៦០% ធៀប​នឹង​ទ្រព្យ​សម្បត្តិ​កាល​ពី​ដើម​ឆ្នាំ ២០២០៕​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់