• 2020-09-02 02:42:59
  • ផលិតផលថ្មី

ទូរសព្ទ 5G នេះតម្លៃត្រឹម ១៤៦ដុល្លារ

  • 2020-09-02 02:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ realme បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ 5G ថ្មី​ចំនួន​បី​សម្រាប់​ទីផ្សារ​ប្រទេស​ចិន ដែល​ក្នុង​នោះ​មាន​ realme X7 និង realme X7 Pro ជា​ស្មាតហ្វូន​លំដាប់​ថវិកា​ និង​ realme V3 5G ជា​ស្មាតហ្វូន 5G តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត​នា​ពេល​នេះ។

  • ​realme V3 5G

realme V3 5G នៅ​ក្នុង​ប្រទេស​ចិន​មាន​ដាក់​លក់​​ក្នុង​តម្លៃ​ត្រឹម​ប្រមាណ ១៤៦​ដុល្លារ​ប៉ុណ្ណោះ ដែល​មាន​ប្រើ​ប្រាស់​នូវ​បន្ទះ​ឈីប​ Dimensity 720 របស់​ក្រុមហ៊ុន Mediatek។

វា​មាន​បំពាក់​អេក្រង់ LCD ទំហំ ៦,៥អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត HD+ និង​មាន​​រចនាបថ​អេក្រង់​រាង​ជា​តំណក់​ទឹក​សម្រាប់​បំពាក់​កាមេរ៉ា Selfie ទំហំ ៨MP។ ទ្រនាប់​ស្កេន​ម្រាម​ដៃ​​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​។

កាមេរ៉ា​ខាង​ក្រោយ​មាន​ចំនួន​បី​គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ ១៣MP មាន Aperture f/2.2 និង​មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​ទំហំ ២MP Aperture f/2.4 ចំនួន​ពីរ​ ដោយ​មាន​សម្រាប់​ការ​ថត​កៀក​នឹង​ Object និង​មួយ​ទៀត​សម្រាប់​ការ​ថត​រូប​ Portrait។

realme V3 5G មាន​បំពាក់​ថ្ម​ទំហំ ៥០០០ mAh ដែល​ទ្រាំទ្រ​ការ​សាក​កម្លាំង 18W តាម​រយៈ​រន្ធ USB-C ហើយ​វា​ក៏​មាន​រន្ធ​កាស 3.5mm នៅ​ក្បែរ​រន្ធ​ USB ផង​ដែរ។

ស្មាតហ្វូន​នេះ​មាន​តម្លៃ​​ប្រមាណ ១៤៦​ដុល្លារ​សម្រាប់ RAM 6GB/ROM 64GB, តម្លៃ​ប្រមាណ ២០៥​ដុល្លារ​ សម្រាប់ RAM 6GB/ROM 128GB និង​ប្រមាណ ២៣៥​ដុល្លារ សម្រាប់ RAM 8GB/ROM 128GB។ ប្រភេទ​ធូរ​ជាង​គេ​នឹង​ចេញ​លក់​នា​ថ្ងៃ​ទី​៩ ខែ​កញ្ញា ចំណែក​ពីរ​ប្រភេទ​ទៀត​ចេញ​លក់​នា​ថ្ងៃ​ទី​១៩ ខែ​កញ្ញា។

  • realme X7

realme X7 ប្រើ​ប្រាស់​ឈីប​ដែល​ផលិត​ដោយ​បច្ចេកវិទ្យា 7nm ដែល​ជា​បន្ទះ​ឈីប​ Mediatek Dimensity 800U។ GPU គឺ​ជា​ប្រភេទ Mali-G57 ដែល​គួប​ផ្សំ​នឹង​ RAM ទំហំ ៦GB ឬ ៨GB ប្រភេទ LPDDR4X និង​អង្គ​ផ្ទុក​ទំហំ ១២៨GB។

អេក្រង់​មាន​ទំហំ ៦,៤អ៊ីញ ជា​ប្រភេទ AMOLED ដែល​មាន​សមត្ថភាព​បង្ហាញ​រូបភាព​កម្រិត FHD+ និង​មាន​​ចោះ​រន្ធ​បំពាក់​កាមេរ៉ា Selfie ទំហំ ៣២MP ដែល​មាន Aperture f/2.5 ហើយ​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់​ផង​ដែរ។

នៅ​ខាង​ក្រោយ​មាន​កាមេរ៉ា​បួន​គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ ៦៤MP Aperture f/1.8, កាមេរ៉ា Ultrawide ទំហំ ៨MP Aperture f/2.3, កាមេរ៉ា​ស-ខ្មៅ​ទំហំ ២MP និង​កាមេរ៉ា Macro ទំហំ ២MP។

​realme X7 មាន​ថ្ម​ទំហំ ៤៣០០mAh ដែល​អាច​សាក​ក្នុង​ល្បឿន 65W តាម​រយៈ​រន្ធ USB-C។ ​ស្មាតហ្វូន​នេះ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២៦៥​ដុល្លារ ដែល​នឹង​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​នា​ថ្ងៃ​ទី​៧ ខែ​កញ្ញា។

  • realme X7 Pro

X7 Pro មាន​បំពាក់​អេក្រង់​ទំហំ ៦,៥៥អ៊ីញ ប្រភេទ AMOLED ដែល​មាន Refresh Rate 120Hz និង​មាន​កាមេរ៉ា Selfie ទំហំ ៣២MP។

វា​មាន​ដំណើរ​ការ​ដផយ​បន្ទះ​ឈីប Dimensity 1000+ ជា​បន្ទះ​ឈីប​កំពូល​នា​ពេល​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន Mediatek ដែល​មាន​សមត្ថភាព​​ក្បែរៗ​នឹង​ឈីប Snapdragon 865 ដែរ។ វា​មាន​បំពាក់​ដោយ​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ ដែល​អាច​ជួយ​បញ្ចុះ​កម្ដៅ​បាន​រហូត​ដល់​ ១០​អង្សា​សេ។

X7 Pro បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម 65W ដូច​ជា​ X7 ដែរ ប៉ុន្តែ​វា​មាន​ថ្ម​ទំហំ​ធំ​ជាង​បន្តិច​គឺ ៤៥០០mAh។ ចំពោះ​ផ្នែក​កាមេរ៉ា​វិញ realme មិន​បាន​ផ្លាស់​ប្ដូរ​ឲ្យ​ខុស​ពី​ប្រភេទ X7 ធម្មតា​ឡើយ។

ស្មាតហ្វូន​នេះ​មាន​ជម្រើស​តម្លៃ​ចំនួន​បី ដែល​តម្លៃ​ប្រមាណ ៣២០​ដុល្លារ​សម្រាប់ RAM 6GB/ROM 128GB, តម្លៃ​ប្រមាណ ៣៥០​ដុល្លារ សម្រាប់ RAM 8GB/ROM 128GB និង​តម្លៃ​ប្រមាណ ៤៧០​ដុល្លារ សម្រាប់ RAM 8GB/ROM 256GB។ realme X7 Pro នឹង​ចេញ​លក់​នា​ថ្ងៃ​ទី​៧ ខែ​កញ្ញា៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់