• 2020-09-01 10:17:24
  • ព័ត៌មាន

ជិតបើកបវេសនកាលថ្មី MSI កម្ពុជាដាក់ចេញប្រូម៉ូសិនដ៏ពិសេសសម្រាប់សិស្សានុសិស្ស

  • 2020-09-01 10:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន MSI Cambodia បានដាក់ចេញនូវប្រូម៉ូសិនពិសេសឈ្មោះថា “Back to School” សម្រាប់ការបើកបវេសនកាលថ្មីក្នុងពេលខាងមុខនេះ ដោយមានការបន្ថែមជូននូវរង្វាន់ច្រើនប្រភេទសម្រាប់អតិថិជនដែលបានជាវកុំព្យូទ័រម៉ូដែល MSI។

កម្មវិធី “Back to School” ដែលមានចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ ២០២០ នឹងមានការផ្ដល់ជូនពិសេសៗដូចខាងក្រោមនេះ ៖

១. ការជាវឡេបថបដែលប្រើ CPU Intel 10th gen នឹងថែមជូន Urben Raider Backpack

២. ការជាវឡេបថបដែលប្រើ CPU Intel 9th gen នឹងថែមជូន MSI Gaming Headset និង Air Gaming Backpack

៣. ការជាវឡេបថបដែលប្រើ GPU ម៉ាក AMD នឹងថែមជូន MSI Headset និង Air Gaming Backpack

៤. ការជាវឡេបថប Prestige Series នឹងថែមជូន MSI Prestige Mouse, Prestige Topload Bag និង Sleeve Bag

៥. ការជាវឡេបថប Modern 14 នឹងថែមជូន MSI Prestige Mouse និង Sleeve Bag

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ទំព័រ ៖ Facebook MSI Cambodia(KH) ហើយអតិថិជនអាចរកជាវកុំព្យូទ័រ MSI បាននៅតាមហាងជាដៃគូរបស់ MSI ដែលមានបង្ហាញក្នុងវិបសាយនេះ ៖ msi.com/service/wheretobuy/#105,3

អត្ថបទ៖ សុខហេង

មតិយោបល់