• 2020-09-01 03:50:15
  • ព័ត៌មាន

Ford ផ្ដល់រថយន្ត Pick Up ៤គ្រឿងដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានបច្ចេកទេសឧស្សហកម្ម

  • 2020-09-01 03:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ៣១ សីហា ២០២០ ក្រុមហ៊ុន RMA Cambodia បានយករថយន្ត Pick Up ចំនួន ៤គ្រឿង ប្រគល់ជូនមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស អ អិម អេ និងប្រកាសដាក់ឲ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលបច្ចេកវិទ្យា Ford នៅវិទ្យាស្ថានបច្ចេកទេសឧស្សហកម្ម។ ពិធីធ្វើឡើងដោយមានការចូលរួមពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA កម្ពុជា ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សហកម្ម និងឯកឧត្តម ហុង ជឿន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA ប្រចាំប្រទេសកម្ពុជា បានមានប្រសាស៍ថា ជារៀងរាល់ឆ្នាំក្រុមហ៊ុន RMA បានចំណាយថវិការប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគទៅលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងជំនាញដល់បុគ្គលិក និងសិស្សនិស្សិតនៅតាមសាកលវិទ្យាល័យនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តិន៍ផ្ទាល់ជាមួយអ្នកឯកទេសរបស់ក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA កម្ពុជា។ លោកបន្តថា ក្រុមហ៊ុន​ក៏​បានធ្វើការឧបត្ថមជួសជុលកែលម្អ ព្រមទាំងបំពាក់គ្រឿងបរិក្ខាសិក្សាតុបតែងរថយន្ត ៤គ្រឿង និងបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ត សម្រាប់ផ្ដល់ឱកាសឲ្យសិស្ស និស្សិត បានអនុវត្តន៍ផ្ទាល់ជាមួយគ្រូបង្គោលជំនាញរបស់ក្រុមហ៊ុន។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA ប្រចាំប្រទេសកម្ពុជា

តាមរយ:កិច្ចសហប្រតិបត្តិការជាមួយសាលាបច្ចេកទេសឧស្សហកម្មនេះ ជាក់ស្ដែងក្រុមហ៊ុន Ford បានផ្ដល់រថយន្ត Pick Up ចំនួន ៤គ្រឿង និងត្រាក់ទ័រចំនួន ២គ្រឿង។ លោកបានបន្ថែមថា សម្រាប់ឆ្នាំ ២០២០ នេះក្រុមហ៊ុននៅតែបន្តផ្ដល់រថយន្ត Pick Up ឲ្យបានរហូតដល់ ១០គ្រឿង រួមមានវិទ្យាស្ថានបច្ចេកទេសឧស្សហកម្មចំនួន ៤គ្រឿង វិទ្យាស្ថាពហុបច្ចេកទេសកម្ពុជា ចំនួន ២គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង ចំនួន ២គ្រឿង និងវិទ្យាស្ថាពហុបច្ចេកទេស អង្គរ ចំនួន ២គ្រឿង។

លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សហកម្ម បានមានប្រសាសន៍ថា ក្រុមហ៊ុន RMA កម្ពុជា បានចុះអនុស្សរណ:យោគយល់គ្នាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវ: កាលពីថ្ងៃទី ៤ តុលា ២០១៩ ស្ដីពីការបង្កើតបជ្ឍមណ្ដលបណ្ដុះបណ្ដាលបច្ចេកទេស អ អីម អេ ដែលស្ថិតនៅវិទ្យាស្ថានបច្ចេកទេសឧស្សហកម្ម និងពង្រឹងទៅកាន់ខេត្តមួយចំនួនទៀត។

លោកបន្តថា រថយន្ត Ford ចំនួន ៤គ្រឿងនេះត្រូវបានបំពាក់នៅមជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស អ អិម អេ ដែលបានបង្កើតឡើងក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងរដ្ឋ និងឯកជន ដោយបំពាក់នូវបច្ចេកទេសទំនើបស្តង់ដារអាមេរិក តាមរយ:ក្រុមហ៊ុន RMA Group។ លោកបន្តថា មជ្ឍមណ្ឌលនេះជាផ្នែកមួយសម្រាប់បណ្ដុះបណ្ដាលផ្នែកឧស្សហកម្មយានយន្តនៅកម្ពុជា មជ្ឍមណ្ឌលនេះក៏បានចូលរួមយ៉ាងសកម្ម សម្រាប់ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: ដោយប្រើប្រាស់នូវវិធានការឆ្លាស់ប្រកបដោយប្រសិទ្ធភាព។

គូសបញ្ជាក់ថា នៅឆ្នាំ ២០១៩ ក្រុមហ៊ុន RMA ខេបូឌា បានផ្ដល់ជំនួយដល់វិទ្យាស្ថាន ដូចជា បានធ្វើការឧបត្ថមជួសជុលកែលម្អ រោងជាងឡើងវិញ ព្រមទាំងបំពាក់គ្រឿងបរិក្ខាសិក្សាតុបតែង រថយន្ត ផ្ដល់រថយន្ត Ford ស៊េរីឆ្នាំ ២០១២ ចំនួន ១គ្រឿងត្រាត់ទ័រម៉ាក់ John Deere ចំនួន ១គ្រឿង ផ្ដល់បង់អង្គុយលេងចំនួន ១០ និងបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ត សម្រាប់ផ្ដល់ឱកាសឲ្យសិស្ស និស្សិត បានអនុវត្តន៍ផ្ទាល់ជាមួយគ្រូបង្គោលជំនាញរបស់ក្រុមហ៊ុន៕

មតិយោបល់