• 2020-09-01 02:05:49
  • ហាងឆេងផលិតផល

Toyota INNOVA ២០២០ មានលក់មួយទឹកតម្លៃប៉ុណ្ណេះល្មមទិញអត់?

  • 2020-09-01 02:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota INNOVA គឺជារថយន្ដប្រភេទ MPV ពេញនិយមពីសំណាក់អ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារមាន ៧កៅអី ដែលឈានចូលទីផ្សារប្រទេស​កម្ពុជា​ជា​លើក​ដំបូងស៊េរី​ឆ្នាំ ២០២០។

ផ្នែកខាងក្នុងនៃរថយន្ត INNOVA ស៊េរីឆ្នាំ ២០២០ រចនាឡើង ជាមួយនឹងហ្វូមីកា ប្រព័ន្ធកម្សាន្ត DVD Touch Screen មុខងារកម្សាន្តផ្សេងៗ។ ប្រព័ន្ធបង្ហាញពហុព័ត៌មាន MID ប្រភេទសោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop។

ផ្នែកខាងក្រៅ ចង្កៀងប្រភេទអំពូល LED (Fog Lamp) ថាសកង់ទំហំ ១៧អ៊ី ដៃទ្វាររថយន្តក្រូម៉េភ្លឺរលោង ភ្ជាប់ជាមួយប៊ូតុង (Lock/Unlock) កាន់តែពិសេសអង់តែនវិទ្យុទម្រង់ជាព្រុយត្រីឆ្លាម (Shark Fin) ដែលមានសមត្ថភាពចាប់រលកសញ្ញាបាន ច្បាស់ល្អ។

ប្រព័ន្ធសុវត្ថិភាព INNOVA ស៊េរីឆ្នាំ ២០២០ មានបំពាក់ពោងសុវត្ថិភាពចំនួន ៩ កាមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC) ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន(EBS) ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS) ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD) និងប្រព័ន្ធហ្វាំងជំនួយ(BA)។

មានលក់មួយទឹក រថយន្ត Toyota ស៊េរីថ្មី INNOVA 2020 តម្លៃខ្ទង់ ៤ ៣៩០០ដុល្លារ (ប្រភពពី Toyo-ta Plus Cambodia)។ មកជាមួយនឹងជម្រើសជាច្រើនពណ៌ដូចជា៖ ពណ៌សកាំម៉ៃ ពណ៍សក្បោះ ពណ៍ទឹកប្រាក់ ពណ៌ទឹកមាស ពណ៌ប្រផេះ និងពណ៌ខ្មៅ៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់