• 2020-08-31 05:34:21
  • ព័ត៌មាន

មហសេដ្ឋី Elon Musk បង្ហាញបន្ទះឈីបបញ្ជាខួរក្បាលផ្សាំនៅក្នុងសត្វជ្រូក

  • 2020-08-31 05:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអេឡុន ម៉ាស បានបង្ហាញបច្ចេកវិជ្ជាឥតខ្សែថ្មីមួយផ្សាំទៅក្នុងសត្វជ្រូក ដែលគាត់សង្ឃឹមថានឹងជួយដល់មនុស្សដែលមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ។

ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX រូបនេះបានបង្ហាញនូវបច្ចេកវិជ្ជានេះក្នុងអំឡុងពេលធ្វើបទបង្ហាញពីក្រុមហ៊ុនថ្មីរបស់គាត់ Neuralink ។

សហគ្រិនរូបនេះបានបង្ហាញគំរូដើមនៃឧបករណ៍នេះដែលមានទំហំប៉ុនកាក់ធំមួយ ដែលគេយកទៅវះកាត់ផ្សាំចូលទៅក្នុងសត្វជ្រូកជាច្រើនក្បាល។

គាត់បាននិយាយអំពីជ្រូកមួយក្បាលយ៉ាងដូច្នេះថា “យើងមានជ្រូកដែលមានសុខភាពល្អនិងសប្បាយរីករាយមួយក្បាល ដែលដំបូងរាងអៀនប៉ុន្តែមានថាមពលស្វាហាប់ខ្លាំង ហើយអ្នកដឹងទេថាវាស្រឡាញ់ជីវិតរបស់វាណាស់ ហើយវាមានបន្ទះផ្សាំនេះពីរខែហើយ”។

គាត់បានពណ៌នាបន្ទះឈីបនេះថា “Fitbit” ផ្សាំនៅក្នុងលលាដ៍ក្បាលជាមួយនឹងខ្សែភ្លើងតូចៗ។

លោកបាននិយាយថា “កោសិកាសរសៃប្រសាទគឺដូចជាខ្សែភ្លើងអ៊ីចឹង ហើយអ្នកត្រូវការរបស់អេឡិចត្រូនិចដើម្បីដោះស្រាយបញ្ហាអេឡិចត្រូនិច”។

ក្រុមហ៊ុន Neuralink កំពុងសុំការអនុម័តយល់ព្រមពីរដ្ឋបាលចំណីអាហារនិងឱសថអាម៉េរិក (FDA) សម្រាប់គម្រោងនេះ ដែលឃើញអ្នកវិទ្យាសាស្ត្រអភិវឌ្ឍបន្ទះឈីបផ្សាំតូចមួយដែលមានអេឡិចត្រូតជាង ៣ ០០០ ភ្ជាប់ទៅខ្សែភ្លើងបត់បែនដែលមានទំហំតូចជាងសរសៃសក់១០ដង និងអាចតាមដានកោសិកាសរសៃប្រសាទបានជាង១០០០។

លោកម៉ាសនិងក្រុមការងាររបស់គាត់បានបញ្ជាក់ថា ក្រុមហ៊ុនជំហានដំបូងនេះចង់ឱ្យបន្ទះឈីបនេះជួយដល់មនុស្ស ដែលមានរបួសឆ្អឹងខ្នងធ្ងន់ធ្ងរ ដើម្បីឱ្យអាចនិយាយបាន សរសេរបាន និង ធ្វើចលនាបាន ដោយប្រើរលកសញ្ញាពីខួរក្បាលរបស់ពួកគេ៕

ប្រភព ៖ rasmeinews.com

មតិយោបល់