• 2020-08-28 02:45:38
  • ព័ត៌មាន

Facebook ប្ដឹងបុរសម្នាក់ទាក់ទងនឹងការលក់ Likes Instagram ក្លែងក្លាយ!

  • 2020-08-28 02:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមការផ្សព្វផ្សាយរបស់គេហទំព័រហ្វេសប៊ុកកាលពី ប៉ុន្មានម៉ោងមុននេះបានឱ្យដឹងថាក្រុមហ៊ុនបានប្ដឹងបុរសម្នាក់ទាក់ទងនឹងការលក់ Likes Instagram ក្លែងក្លាយ “fake engagement service” នៅចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។ សេវាកម្មដែលបុរសម្នាក់នេះបានផ្ដល់នោះមានឈ្មោះថា Nakrutka ដែលបានប្រើកម្មវិធីដែលអាចដំណើរការដោយស្វ័យប្រវត្តិក្នុងការបង្កើន likes, comments និង views នៅក្នុងបណ្ដាញសង្គម Instagram។

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនហ្វេសប៊ុក បានប្ដឹងអ្នកអភិវឌ្ឍន៍កម្មវិធីដែលបានប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនដើម្បីទាញយកផលចំណេញ ដែលផ្ទុយពីលក្ខខណ្ឌរបស់ក្រុមហ៊ុននោះ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបានប្ដឹងអ្នកអភិវឌ្ឍកម្មវិធីនៅក្នុងប្រទេសអេស្ប៉ាញ ជាមួយនឹងក្រុមហ៊ុនមួយទៀត នៅក្នុងប្រទេសនូវែលសេឡង់កាលពីឆ្នាំកន្លងទៅ ទាក់ទងនឹងការលក់ Likes Instagram ក្លែងក្លាយនេះផងដែរ។

ទន្ទឹមនឹងការប្ដឹង Nakrutka ហ្វេសប៊ុកក៏បានប្ដឹងអ្នកអភិវឌ្ឍកម្មវិធី MobiBurn ម្នាក់ទៀតទាក់ទងនឹងការចែកចាយកម្មវិធីដែលមានបង្កប់មកជាមួយមេរោគ ដើម្បីទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់មានដូចជា ឈ្មោះ អុីមែល និងភេទ នៅពេលដែលអ្នកប្រើប្រាស់បញ្ចូលកម្មវិធីនេះ បន្ទាប់ពីកម្មវិធីនេះត្រូវបានរាយការណ៍ដោយអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនហ្វេសប៊ុក។

ការរឹតបន្តឹងរបស់ក្រុមហ៊ុនហ្វេសប៊ុកនេះ គឺដើម្បីបញ្ជាក់ពីការខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ដែលជារឿយៗបានរងការចោទប្រកាន់ពីសំណាក់អ្នកប្រើប្រាស់ និង អ្នកស្រាវជ្រាវបច្ចេកវិទ្យា ជាពិសេសពីបណ្ដាប្រទេសជុំវិញពិភពលោក ថាតែងតែបានរំលោភក្នុងការប្រើប្រាស់ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នោះ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់