• 2020-08-28 02:09:47
  • ហាងឆេងផលិតផល

ចេញ Note 20/20Ultra ចុះតម្លៃ Note 10/10Plus ធ្លាក់សល់ប៉ុន្មានដែរ?

  • 2020-08-28 02:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ទូរសព្ទដែលមានចោះរន្ធដាក់កាមេរ៉ា Selfie ចំកណ្ដាលអេក្រង់ផ្នែកខាងមុខ បច្ចុប្បន្ន Note 10/10+ មានលក់ទាំងម៉ូដែលថ្មី និងមួយទឹកលក់នៅតាមហាង។

Galaxy Note10/10+ ប្រើបន្ទះឈីប Exynos 9825 ឬ Snapdragon 855 ដូចគ្នា, ការពារទឹកកម្រិត IP68, កាមេរ៉ាមុខកម្រិត ១០ MP និងប៊ិច S-Pen ជំនាន់ថ្មីដែលមានមុខងារថ្មីៗជាច្រើនជាដើម។

តាមប្រភពពីតាមហាងក្នុងស្រុកតម្លៃថ្មី Galaxy Note10 ទំហំ 256GB មានតម្លៃខ្ទង់ ៧៩៩ដុល្លារ និងGalaxy Note10+ ទំហំ 512GB មានតម្លៃខ្ទង់ ១ ០៥៩ដុល្លារ ទំហំ 256GB មានតម្លៃខ្ទង់ ៨៩៩ដុល្លារ។

ចំពោះតម្លៃត្រកូល Galaxy Note 20 ដែរលទើបប្រកាសចេញលក់នៅលើទីផ្សា Note 20Ultra ទំហំ 512GB មានតម្លៃ ១ ២៩៩ដុល្លារ ទំហំ 256GB មានតម្លៃ ១ ១៩៩ដុល្លារ និង Note 20 ទំហំ 256GB មានតម្លៃ ៩៤៩ដុល្លារ៕

ចុចអាន៖

បញ្ជាក់​៖​ ត​ម្លៃអាច​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ តម្លៃទីផ្សារក្នុង​ស្រុក។

អត្ថបទ៖ ម៉េងងី

មតិយោបល់