- 2020-08-27 09:09:08
- ព័ត៌មាន
កាមេរ៉ា Canon ពេលនេះអាចបង្ហោះរូបដោយស្វ័យប្រវត្តិចូល Google Photos បាន
- 2020-08-27 09:09:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ា Canon ពេលនេះអាចបង្ហោះរូបដោយស្វ័យប្រវត្តិចូល Google Photos បាន
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់កាមេរ៉ា Canon ម៉ូដែលថ្មីៗមួយចំនួននាពេលនេះ អាចបង្ហោះរូបចូលក្នុង Google Photos ដោយស្វ័យប្រវត្តិបាន តាមរយៈការភ្ជាប់កាមេរ៉ាជាមួយទូរសព្ទ។
មុខងារបង្ហោះស្វ័យប្រវត្តិចូលទៅកាន់ Google Photos នេះគឺដំណើរការបាននៅលើកម្មវិធី image.canon ទាំងប្រភេទ iOS និងប្រភេទ Android ប៉ុន្តែត្រូវប្រាកដថាកាមេរ៉ារបស់អ្នកអាចដំណើរការមុខងារនេះបាន។ នៅលើកម្មវិធី image.canon ពេលដែលអាប់ដេតរួច អ្នកនឹងឃើញជម្រើសផ្ទេររូបភាពចូលទៅក្នុង Google Photos។
ក្រោយពីដំណើរការមុខងារនេះរួចនៅលើកម្មវិធី image.canon រូបភាព ឬវីដេអូ ដែលអ្នកថតនៅពេលខាងមុខ នឹងបង្ហោះចូលទៅកាន់ Google Photos ដោយស្វ័យប្រវត្តិ។ ចំពោះគុណភាពរូបភាពវិញគឺនឹងបង្ហោះដោយរក្សាទំហំដើម ប៉ុន្តែត្រូវច្បាស់ថា Google Photos របស់អ្នកមានសល់ទំហំគ្រប់គ្រាន់សម្រាប់រក្សារូបភាព ឬវីដេអូ។
យ៉ាងណាក្ដី ដើម្បីអាចប្រើប្រាស់មុខងារនេះបាន អ្នកត្រូវចុះឈ្មោះប្រើប្រាស់សេវាកម្ម Google One ជាមុនសិន។ ប្រសិនបើចាប់អារម្មណ៍ Google មានផ្ដល់ជូនអ្នកប្រើប្រាស់កាមេរ៉ា Canon អាចប្រើប្រាស់ Google One បានដោយឥតគិតលុយមួយខែ ដែលមានផ្ដល់ជូនទំហំរហូតដល់ ១០០GB និងអត្ថប្រយោជន៍ផ្សេងទៀត៕