• 2020-08-27 08:27:38
  • ព័ត៌មាន

ទើបពាក់កណ្ដាលឆ្នាំ ២០២០សោះ MG Cambodia អាចលក់ស្មើមួយឆ្នាំមុនបាត់!

  • 2020-08-27 08:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MG (Morris Garages) គឺ​ជា​ស្នាដៃ​របស់​ចក្រភព​អង់គ្លេស​ដែល​បាន​កកើត​ក្នុង​ឆ្នាំ​ 1924។ បច្ចុប្បន្ន​ យីហោ​មូយនេះ​គឺ​ស្ថិត​នៅ​លើលេខរៀងទី៣ ផ្នែក​យានយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ក៏​ជោគជ័យ​លើ​ប្រភេទ​ SUV​ និង​រថយន្តប្រភេទ​ Sedanផងដែរ។

MG បានចាប់ផ្តើមដំបូងក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១១ ក្រោម​ការ​នាំចូលរបស់ក្រុមហ៊ុនដ៏ធំមួយឈ្មោះថា ​TF Motors​ ​ដែល​ក្រុមហ៊ុន​នេះ​បាន​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់​មុខ​ពី​ក្រុមហ៊ុនផលិតរថយន្តល្បីៗ ដោយនាំចូលនូវរថយន្តទំនើបៗនិងគួរឱ្យទុកចិត្តបំផុតមួយចំនួនមកកាន់ទីផ្សារប្រទេសកម្ពុជា។ ហើយឥលូវនេះមាន៣យីហោដែលស្ថិតនៅក្រោម TF Motorsដូចជា ៖ Morris Garages, Royal Enfield Cambodia និង Maxus Cambodia។

ចាប់តាំងពី MG Cambodia បានបើកជាផ្លូវការនៅប្រទេសកម្ពុជាសម្រាប់ការនាំចូលនៃរថយន្តថ្មីមក យីហោមួយនេះមានបុគ្គលិកត្រឹមតែ៧នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះគឺមានបុគ្គលិកកើនឡើងរហូតដល់ជាង៥០នាក់ ព្រមជាមួយការរៀបចំយ៉ាងស្តង់ដារឡើងវិញនូវបន្ទប់តាំងបង្ហាញរថយន្ត, មជ្ឈមណ្ឌលសេវាកម្មជួសជុលរថយន្ត និង ការិយាល័យរបស់បុគ្គលិក។ ប៉ុន្មានឆ្នាំកន្លងមកនេះ MGតែងតែអាប់ដេតនិងបណ្តុះបណ្តាលនូវអ្វីថ្មីៗដើម្បីពង្រឹងសមត្ថភាពរបស់បុគ្គលិកពួកគេអោយកាន់តែឈានមុខផងដែរ។ អាជីវកម្មនៃយីហោមួយនេះមានការរីកចម្រើនដោយសារការប្តេជ្ញាចិត្តយ៉ាងខ្ពស់ពីក្រុមការងាររបស់ពួកគេនិងភាពជោគជ័យនៃប្រព័ន្ធទំនាក់ទំនងយ៉ាងល្អជាមួយសង្គម។

ក្នុងឆ្នាំ២០១៩ ​MG Cambodia បានលក់ចេញ​រថយន្ត​ប្រមាណជាង ៣៥០​គ្រឿង ហើយបន្ថែមពីនេះទៀតគិតមកដល់ត្រឹមពាក់កណ្តាលឆ្នាំ២០២០នេះអត្រាការលក់មានការកើនឡើងស្មើចំនួនការលក់កាលពីឆ្នាំមុន។ ចលនាការលក់នៃរថយន្ត MG មានការកើនឡើងដោយមានរថយន្តជាង1000គ្រឿងបានចរាចរណ៏នៅលើដងផ្លូវប្រទេសកម្ពុជា ទាំងនោះគឺជាសន្ទុះយ៉ាងលឿនគួរ​ឲ្យ​កត់សម្គាល់មួយរបស់ MG ហើយនេះក៏ជាសញ្ញាមួយបង្ហាញថា MG គឺបានដើរលើផ្លូវត្រឹមត្រូវឆ្ពោះទៅរកភាពជោគជ័យផ្នែកយានយន្តនៃយីហោរបស់ពួកគេផងដែរ។

សព្វថ្ងៃនេះ MGបានកំពុងបង្កើនការលក់ជាមួយរថយន្តប្រភេទ​ Sedanគឺ MG 6 ហើយរថយន្តប្រភេទSUVគឺ MG ZS, MG RX5, MG HS និងរថយន្តSUV៧កៅអី MG RX8 ហើយនៅអនាគតនឹងមានម៉ូឌែលថ្មីមួយគឺរថយន្តប្រើអគ្គីសនី MG ZS EV។ MGគឺជារថយន្តទំនើបនិងប្រណីតជាមួយការរចនាយ៉ាងទាក់ទាញនូវរូបរាង ទំហំធំទូលាយ ផាសុកភាព និងទាន់សម័យ។

មិនត្រឹមតែប៉ុណ្ណោះទេរថយន្តMGក៏បានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយគឺម៉ាស៊ីនតូចបន្ថែមជាមួយតូបូធ្វើអោយរថយន្តមានកម្លាំងខ្លាំងមិនចាញ់រថយន្តដែលមានម៉ាស៊ីនធំនោះទេ ហើយMGក៏បានផ្តល់ជូនអតិថិជននូវតម្លៃយ៉ាងសមរម្យដែលបានទាក់ទាញដល់គ្រួសារកម្ពុជាអោយងាកមកប្រើរថយន្តថ្មី។ បន្ថែមលើសពីតម្លៃទៀតនោះគឺ ក្រុមហ៊ុនមានការធានាជូនអតិថិជនរយៈពេល៣ឆ្នាំឬ 100 000គ.ម លើគុណភាពរថយន្តដែលធ្វើអោយលោកអ្នកអស់កង្វល់អំពីការខូចខាតផ្សេងៗ ហើយរីករាយជាមួយការធ្វើដំណើររបស់អ្នក។

MG ក៏មានទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេតាមរយៈបណ្តាញសង្គមផ្សព្វផ្សាយដូចជា ៖ Facebook, YouTube, Telegram, Line ជា​ដើមដើម្បីពង្រីកយីហោរបស់ពួកគេអោយកាន់តែរីកចម្រើន។

ភាពជោគជ័យមួយនេះ ​MG ​​ត្រូវ​​អរគុណដល់ក្រុមការងារទាំងអស់សម្រាប់ការខិតខំប្រឹងប្រែង និងអរគុណដល់អតិថិជនទាំងអស់ដែលជាផ្នែកមួយនៃភាពជោគជ័យរបស់ក្រុមហ៊ុនប៉ុន្មានឆ្នាំកន្លងមកនេះ។ MG​ សន្យា​ថា​នឹងបន្តដំណើរនៃភាពជោគជ័យនេះយ៉ាងរីករាយទៅឆ្នាំខាងមុខជាបន្តបន្ទាប់ ហើយ​ MGនឹងព្យាយាមស្វែងរកអ្វីថ្មីប្លែកសម្រាប់បង្កើនអោយរថយន្តរបស់ពួកគេកាន់តែមានភាពទាក់ទាញដល់អតិថិជនថ្មីៗដែលចង់ក្លាយជាម្ចាស់រថយន្តថ្មី និងសន្សំសំចៃថវិកា៕

មតិយោបល់