• 2020-08-27 01:49:41
  • ព័ត៌មាន

លុយចំណេញរបស់ Xiaomi កើនឡើងដល់ជិត ១៣០% នៅត្រីមាសទី២

  • 2020-08-27 01:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បង្ហាញ​លទ្ធផល​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២០ ដែល​​លទ្ធផល​ឃើញ​ថា​មាន​ចំនួន​វិជ្ជមាន​ច្រើន ទោះ​បី​ជា​ទីផ្សារ​ពិភពលោក​រង​ការ​វាយ​ប្រហារ​ដោយ​សារ​ជំងឺ​កូវីដ​១៩​ក្ដី។

នៅ​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២០ ក្រុមហ៊ុន Xiaomi អាច​រក​ចំណូល​បាន​សរុប ៧,៧​ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង ៣,១% ធៀប​នឹង​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០១៩។ យ៉ាងណាក្ដី ប្រាក់​ចំណេញ​ដែល​រក​បាន​គឺ​មាន​​ចំនួន ៦៥០​លាន​ដុល្លារ ដែល​កើន​ឡើង​រហូត​ដល់ ១២៩,៨% បើ​ធៀប​នឹង​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០១៩ និង​កើន​ឡើង ១០៨% ធៀប​នឹង​ត្រីមាស​ទី​មួយ​ឆ្នាំ ២០២០។

ទីផ្សារ​អឺរ៉ុប​ជា​ចំណែក​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​របស់ Xiaomi កើន​ឡើង​ខ្លាំង។ ចំនួន​លក់​ស្មាតហ្វូន​របស់ Xiaomi នៅ​អឺរ៉ុប​ មាន​កំណើន​ ៦៥% ធៀប​នឹង​ត្រីមាស​ទី​ពីរ​ឆ្នាំ​មុន។ Xiaomi ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​នៅ​ប្រទេស​អេស្ប៉ាញ ជាប់​លេខ​ពីរ​នៅ​បារាំង និង​លេខ​បួន​នៅ​អាល្លឺម៉ង់។

ចំណែក​ទីផ្សារ​ប្រទេស​ឥណ្ឌា​ដែល​កំពុង​រង​គ្រោះ​ខ្លាំង​ព្រោះ​ជំងឺ​កូវីដ​១៩ ឃើញ​ថា​ចំនួន​លក់​របស់ Xiaomi ធ្លាក់​ចុះ ២៨% ហើយ​នៅ​ប្រទេស​ចិន​ដែល​ជា​ទីផ្សារ​ធំ​របស់ Xiaomi ក៏​នៅ​មិន​ទាន់​វិល​ត្រឡប់​មក​សភាព​ដើម​នៅ​ឡើយ​ដែរ៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់