• 2020-08-26 08:28:36
  • ព័ត៌មាន

Hyundai មិនទាន់ដឹងហេតុផល ដែលក្នុងឡាន SUV ខ្លួន មានក្លិនដូចខ្ទឹម និងស្រោមជើង

  • 2020-08-26 08:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​នេះ​ ម្ចាស់​រថយន្ត​ Hyundai Palisade មួយចំនួនបាន​រាយការណ៍​ពីបញ្ហា​​​សាយភាយ​​​​ក្លិន​​ផ្នែក​ខាង​ក្នុង​រថយន្ត ដោយ​ក្រោយ​ពី​ជិះ​បាន​ប៉ុន្មាន​ពាន់​គីឡូម៉ែត្រ​រួច រថយន្ត​មាន​បញ្ចេញ​ក្លិន​ដូច​ជា​​ក្លិន​ខ្ទឹម និង​ក្លិន​ស្រោម​ជើង​ចាស់ៗ។

នា​ពេល​នេះ​ Hyundai បាន​ទទួល​ស្គាល់​ពី​បញ្ហា​នេះ និង​បាន​និយាយ​ថា​បញ្ហា​នេះ​គឺ​​ជា​ទំនួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន ប៉ុន្តែ​ក្រុមហ៊ុន​នៅ​មិន​ទាន់​ដឹង​ថា​ក្លិន​ចម្លែក​នោះ​កើត​ឡើង​ដោយ​សារ​អ្វី​នៅ​ឡើយ​ទេ។ Hyundai បាន​និយាយ​ថា ៖ "យើង​បាន​ដឹង​ពី​ការ​ព្រួយបារម្ភ​នេះ ហើយ​ពេល​នេះ​កំពុង​តែ​ធ្វើ​ការ​​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​បញ្ហា។​”

គួរ​ដឹង​ថា​បញ្ហា​ក្លិន​ចម្លែក​នេះ ទោះ​បី​ជា​​សាក​បើក​បង្អួច​ដើម្បី​ឲ្យ​ក្លិន​ភាយ​ចេញ​អស់​ក៏​មិន​អាច​ដោះ​ស្រាយ​បាន​ដែរ។ ដូច​នេះ​មាន​តែ​រង់ចាំ​ដំណោះ​ស្រាយ​ពី​ខាង​ក្រុមហ៊ុន Hyundai តែ​ប៉ុណ្ណោះ៕​​

ប្រភព៖ The Drive ប្រែ​សម្រួល៖ សុខហេង

មតិយោបល់